Connect with us

ព័ត៌មានអន្ដរជាតិ

​តំបន់​អាហ្វ្រិក៖​ទំនប់វារីអគ្គិសនីបាក់​នៅ​នីហ្សេរីយ៉ា ប៉ះពាល់មនុស្ស​ប្រមាណ​១លាននាក់

បានផុស

នៅ

បាក់ទំនប់វារីអគ្គិសនីនៅភាគឦសានប្រទេសនីហ្សេរីយ៉ា បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បំផ្លាញផ្ទះរាប់ពាន់ខ្នង និងធ្វើឱ្យវិបត្តិមនុស្សធម៌​ដ៏​សែន​​ធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១២ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរនៅក្នុងតំបន់ដែលរងផលប៉ះពាល់បានឲ្យដឹងថា ទឹកជំនន់នៅក្នុងរដ្ឋ Borno បានប៉ះពាល់ដល់មនុស្សមួយលាននាក់ ខណៈដែលអាជ្ញាធរកំពុងព្យាយាមជួយសង្គ្រោះអ្នកស្រុក និងដាក់ពួកគេនៅក្នុងជម្រកបណ្តោះអាសន្ន។

ការបាក់ទំនប់វារីអគ្គិសនីនេះបានកើតឡើងកាលពីថ្ងៃអង្គារដោយសារតែមានភ្លៀងធ្លាក់ខ្លាំង ទឹកដ៏ច្រើនបាន​បំផ្លាញសួនសត្វរបស់រដ្ឋ និងអនុញ្ញត្ឲ្យសត្វក្រពើ សត្វពស់ និងសត្វព្រៃផ្សេងៗទៀត ចូលទៅក្នុងសហគមន៍ដែលលិចទឹក។

បច្ចុប្បន្នមនុស្សជាច្រើនកំពុងធ្វើដំណើរចេញពីតំបន់ដែលគ្របដណ្តប់ដោយទឹកជំនន់ ស្របពេលអ្នកជួយសង្គ្រោះបានប្រើឧបករណ៍មុជទឹក ដើម្បីជួយសង្គ្រោះមនុស្សឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថាវាគឺជាទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងរដ្ឋនេះក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ទោះយ៉ាងណាអាជ្ញាធរមិនទាន់បានប្រកាសអំពីអ្នកស្លាប់នៅឡើយទេ។

(រូបភាព៖ AP)

គួរបញ្ជាក់ថា ការបាក់ទំនប់វារីអគ្គិសនីនេះកំពុងធ្វើឱ្យមានវិបត្តិមនុស្សធម៌នៅ Borno ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយសារតែការបះបោររបស់ក្រុមប្រដាប់អាវុធ Boko Haram។ ការបះបោរនេះបានរាលដាលពាសពេញព្រំដែនបានសម្លាប់មនុស្សជាង ៣៥០០០ នាក់ និងបានជម្លៀសមនុស្ស ២,៦លាននាក់ផ្សេងទៀតនៅក្នុងតំបន់ភាគខាងជើងឆៀងខាងកើតរបស់ប្រទេស។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិបាននិយាយថា ទឹកជំនន់នៅក្នុងប្រទេសនីហ្សេរីយ៉ាបានសម្លាប់មនុស្សចំនួន ២២៩នាក់ចាប់តាំងពីដើមឆ្នាំនេះមក។ កាល​ពី​ចុង​ខែ​សីហា ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​ចំនួន ៤៩ នាក់ និង​បាន​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​រដ្ឋ​ចំនួន​បី​គឺ Jigawa Adamawa និង Taraba បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ឦសាន​ប្រទេស ខណៈទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលថ្មីៗនេះដែលបានសម្លាប់មនុស្ស ៦០០នាក់គឺនៅក្នុងឆ្នាំ ២០២២៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម