ព័ត៌មានអន្ដរជាតិ
មនុស្សរាប់រយនាក់ត្រូវជម្លៀស បន្ទាប់ពីមានការព្រមានភ្នំភ្លើងផ្ទុះនៅហ្វីលីពីន
មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីភ្នំភ្លើងមួយបានបញ្ចេញឧស្ម័នដែលបង្កគ្រោះថ្នាក់ ខណៈដែលអ្នកជំនាញបានព្រមានអំពីការផ្ទុះដែលអាចកើតមាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ខែកញ្ញានេះ។

អាជ្ញាធរក្នុងតំបន់ក្បែរទីក្រុង Canlaon បានឲ្យដឹងថា អ្នកស្រុកប្រហែល ៣០០នាក់ក្នុងភូមិនានាក្នុងចម្ងាយ៤ គីឡូម៉ែត្រពីភ្នំភ្លើង Kanlaon នៅកណ្តាលប្រទេសហ្វីលីពីនត្រូវបានជម្លៀសចេញកាលពីថ្ងៃអង្គារដើម្បីបង្ការការគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។ អ្នកដែលត្រូវបានជម្លៀសបានជ្រកកោនបណ្តោះអាសន្ននៅសាលារៀន និងមជ្ឈមណ្ឌលសហគមន៍នៅឆ្ងាយពីភ្នំភ្លើង ខណៈប្រជាជនមកពីភូមិក្បែរជើងភ្នំភ្លើងបានត្អូញត្អែរអំពីក្លិនដ៏ខ្លាំងនៃស្ពាន់ធ័រ។
ជាមួយគ្នានេះ ថ្នាក់រៀនត្រូវបានផ្អាក ហើយកន្លែងទេសចរណ៍មួយចំនួននៅក្នុងទីក្រុងដែលមានមនុស្សប្រហែល ៦ម៉ឺននាក់ត្រូវបានបិទកាលពីថ្ងៃពុធដោយសារតែការព្រមានអំពីភ្នំភ្លើង។ ការបំភាយឧស្ម័នស្ពាន់ធ័រឌីអុកស៊ីតជាមធ្យមប្រចាំថ្ងៃរបស់ Kanlaon ស្ទើរតែកើនឡើងបីដងដល់៩៩៨៥តោនកាលពីថ្ងៃអង្គារ។

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នេះគឺជាការបំភាយឧស្ម័នខ្ពស់បំផុតពីភ្នំភ្លើងដែលបានកត់ត្រាចាប់តាំងពីការត្រួតពិនិត្យឧស្ម័នដោយឧបករណ៍បានចាប់ផ្តើម» និងបានបន្ថែមថា «សកម្មភាពបច្ចុប្បន្នអាចនាំឱ្យមានភាពចលាចលដែលផ្ទុះឡើង» ដោយធ្វើឱ្យមនុស្សក្នុងភូមិទាំងអស់ក្បែរនោះប្រឈមនឹងហានិភ័យ ដូចជា ការផ្ទុះផ្កាភ្លើង ការធ្លាក់ថ្ម និងគ្រោះថ្នាក់ផ្សេងៗទៀត ពីពពកផេះដ៏ក្តៅ និងផ្លាស់ទីយ៉ាងលឿន។
លើសពីនេះកាលពីខែមិថុនា ទីភ្នាក់ងារភ្នំភ្លើងរបស់រដ្ឋបានបង្កើនកម្រិតប្រកាសអាសន្នរបស់ភ្នំភ្លើងនេះពីមួយទៅពីរក្នុងកម្រិតសូន្យទៅប្រាំ ដោយព្រមានថា អាចមានការផ្ទុះកាន់តែខ្លាំង ខណៈប្រទេសហ្វីលីពីន ស្ថិតនៅខ្សែភ្នំភ្លើង«Ring of Fire» ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានសកម្មភាពរញ្ជួយដី និងមានភ្នំភ្លើងច្រើនជាងពាក់កណ្តាលនៃពិភពលោក៕
គួរបញ្ជាក់ថា Kanlaon គឺជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន២៤របស់ប្រទេសហ្វីលីពីនដែលមានកម្ពស់ជាង ២,៤ គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រនៅលើកោះ Negros។ វាបានផ្ទុះ១៥ដងក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ ហើយនៅខែសីហាឆ្នាំ ១៩៩៦ អ្នកឡើងភ្នំបីនាក់ត្រូវបានសម្លាប់ដោយសារតែការបញ្ចេញផេះពីភ្នំភ្លើង៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល