Connect with us

ព័ត៌មានអន្ដរជាតិ

​អាជ្ញាធរ​​ស៊ើប​រក​មូលហេតុ​នាំឱ្យ​បាក់ស្ពានស្រស់​ៗ​​នៅ​អាល្លឺម៉ង់​

បានផុស

នៅ

ស្ពាន​មួយ​នៅភាគខាងកើតប្រទេសអាល្លឺម៉ង់​បាន​បាក់​មួយ​ផ្នែក​​​បង្កការ​ភ័យខ្លាច​​និងរំខានចរាចរណ៍ ប៉ុន្តែ​​​ហេតុការណ៍​នេះ​មិន​បង្ក​គ្រោះថ្នាក់​​​​ដល់​​អ្នកដំណើរ​ណាម្នាក់​ទេ​​ ខណៈក្រុមមន្ត្រីកំពុងស៉ើបអង្គេត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១២ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីកំពុងស៊ើបអង្កេតដើម្បី​រក​មូល​ហេតុ​ដែល​​នាំ​ឱ្យ​ស្ពានបេតុងមួយផ្នែកនៃស្ពាន Carola បានបាក់​ធ្លាក់ចូលទៅក្នុងទន្លេ Elbe ភាគខាងកើតប្រទេសអាឡឺម៉ង់កាលពីព្រឹកថ្ងៃពុធ ដែលរំខានដល់​ការ​ធ្វើ​ចរាចរណ៍ដ៏សំខាន់នៅទីក្រុង Dresden។ ទោះបីជាយ៉ាងណាហេតុការណ៍នេះមិនបានបង្កឲ្យមានមនុស្សរងរបួសនោះទេ។

បន្ទាប់បីការបាក់ស្ពាននេះបណ្ដាលឲ្យមានការបិទស្ពានទាំងមូលជាបន្ទាន់ បានធ្វើឱ្យការធ្វើដំណើរសម្រាប់ប្រព័ន្ធរថភ្លើងរបស់ទីក្រុង ក៏ដូចជាអ្នកបើកបរ អ្នកថ្មើរជើង និងអ្នកជិះកង់ប្ដូរផ្លូវធ្វើដំណើររវាងទីក្រុង Dresden និង New Town។ ចរាចរណ៍តាមទូកក៏ត្រូវផ្អាកដែលប៉ះពាល់ដល់កប៉ាល់ដឹកទំនិញ និងនាវាទេសចរណ៍ ខណៈដែលមានរថភ្លើងចុងក្រោយបានឆ្លងកាត់ស្ពាននេះត្រឹមតែ១៨នាទីប៉ុណ្ណោះមុនពេលបាក់រលំ។

(រូបភាព៖ AP)

ជាមួយគ្នានេះបំពង់ដែលជាផ្នែកមួយនៃប្រព័ន្ធកំដៅក្នុងទីក្រុងក៏ត្រូវបានខូចខាតផងដែរ ហើយដោយសារតែការផ្ទុះបំពង់កំដៅតំបន់ធំពីរ មានបញ្ហាការផ្គត់ផ្គង់ទឹកក្តៅដែលបានឈប់ដំណើរការទាំងស្រុងនៅក្នុងទីក្រុង Dresden។

គួរបញ្ជាក់ថាផ្នែកដែលបានធ្លាក់ចុះ គ្រោងនឹងជួសជុលឡើងវិញនៅឆ្នាំក្រោយ ខណៈដែលផ្នែកផ្សេងទៀតបានបើកឡើងវិញក្នុងខែមីនា បន្ទាប់ពីការសាងសង់ជាច្រើនខែ។ យោងតាមទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានឱ្យដឹងថា ប៉ូលិសកំពុងចាត់ទុកការបាក់រលំនេះថាជាឧបទ្ទវហេតុ ពីព្រោះមិនមានសញ្ញាបញ្ជាក់ពីមូលហេតុផ្សេងទៀតនោះទេ។

បើយោងតាម dpa ស្ពាននេះមានអាយុកាលតាំងពីសម័យកុម្មុយនិស្តអាល្លឺម៉ង់ខាងកើត ខណៈការច្រេះនិងភាពចាស់របស់វាតាំងពីសម័យនោះអាចរួមចំណែកដល់ការបាក់រលំនេះផងដែរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

សេដ្ឋកិច្ច១ ម៉ោង មុន

ប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះ ១០០ រៀល ក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

នេន ទុំ
ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច

សង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម១ ម៉ោង មុន

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម