ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ប៉ូលិសចាប់ស្រ្តីម្នាក់ ក្រោយព្យាយាមចាក់សម្លាប់មិត្តប្រុសរបស់កូនស្រី
ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីប៉ុនប៉ងចាក់សម្លាប់មិត្តប្រុសរបស់កូនស្រីអាយុ១៤ឆ្នាំ ដោយអាវុធ ខណៈមូលហេតុនៃការវាយប្រហារគឺដោយសារស្រ្តីជាម្ដាយជឿថាកូនស្រីរបស់គាត់បានឈ្លក់វង្វេងដោយសារតែមិត្តប្រុស។ នេះបើយោងតាមការចេញផ្សាយរបស់ allklop កាលពីថ្ងៃទី១១ខែកញ្ញានេះ។
បើយោងតាមខ្សែវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញក្មេងប្រុស និងក្មេងស្រីអង្គុយជាមួយគ្នាក្នុងផ្លូវលំ ខណៈពេលដែលម្តាយឈរមើលពីចម្ងាយ រួចក៏ដើរចូលទៅជិត និងវាយប្រហារក្មេងប្រុសដោយអាវុធដែលទំនងជាកាំបិត។ ក្មេងប្រុសរងរបួសព្យាយាមរត់គេច តែត្រូវម្តាយក្មេងស្រីដេញតាមទាន់ បើទោះបីជាកូនស្រីខំប្រឹងទប់ម្តាយដោយចាប់ដៃក៏ដោយ ក៏ស្ត្រីនោះព្យាយាមគេចចេញ ហើយបន្តការវាយប្រហារទៀត។
លើសពីនេះសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ពីទិដ្ឋភាពដ៏ចលាចលមួយនេះថា៖«ម្តាយក្មេងស្រីរត់តាមក្រោយក្មេងប្រុសរងរបួស សូម្បីតែស្បែកជើងរបស់នាងក៏របូតដែរ ខណៈកូនស្រីដើរតាមពីក្រោយយ៉ាងប្រកិតដោយព្យាយាមឃាត់ម្ដាយ»។សាក្សីម្នាក់បានរៀបរាប់ពីហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះថា៖«កូនស្រីបានចាប់ម្តាយនាងដោយព្យាយាមរារាំង ប៉ុន្តែរារាំងម្ដាយមិនបាន ខណៈក្មេងប្រុសនោះក្ដោបមុខរបួស ហើយដើរចេញទាំងឈឺចាប់»។
បន្ទាប់ពីក្មេងប្រុសបានដួលមួយរំពេច ម្ដាយនិងកូនស្រីក៏មកដល់។ ពេលនោះ ស្ត្រីជាម្តាយបានព្យាយាមយកអាវុធមកវាយប្រហារលើខ្លួនឯង ដែលធ្វើឲ្យមានការប្រតាយប្រតប់គ្នារវាងម្ដាយ និងកូនស្រី។ ប៉ូលិសបានចុះដល់កន្លែងកើតហេតុ និងចប់ខ្លួនស្ត្រីជាម្តាយមុនពេលស្ថានភាពកាន់តែធ្ងន់ធ្ងរទៅមុខទៀត។ ចំណែកក្មេងប្រុសរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដោយរងរបួសធ្ងន់ និងទទួលបានការវះកាត់។
គួរបញ្ជាក់ថា ស្ត្រីជាម្តាយដែលបានស្រវឹងស្រាក្នុងពេលកើតហេតុនិងបានប្រាប់ប៉ូលិសថា នាងបានរាយការណ៍អំពីក្មេងប្រុសនេះទៅសមត្ថកិច្ចជាច្រើនដង ដោយអះអាងថា កូនស្រីរបស់គាត់បានចាប់ផ្តើមធ្វើសកម្មភាពប្លែកៗដោយសារតែក្មេងនោះ។
ដោយការខកចិត្តនឹងការមិនមានចំណាត់ការរបស់ប៉ូលិស នាងបានសម្រេចចិត្តដោះស្រាយបញ្ហាដោយខ្លួនឯងផ្ទាល់។ នៅពេលនេះប៉ូលិសកំពុងស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៅពីក្រោយការវាយប្រហារនេះ ហើយគ្រោងស្នើសុំដីកាចាប់ខ្លួនស្ត្រីម្នាក់នេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ