Connect with us

ព័ត៌មានអន្ដរជាតិ

​​​ភ្លៀង​ខ្លាំង​នឹង​​ធ្លាក់​នៅថៃ​ ឡាវ រួម​ទាំង​​កម្ពុជា​ ខណៈទឹកទន្លេមេគង្គ​​បន្តហក់​ឡើង​​ ​

បានផុស

នៅ

​ស្របពេល​ទឹកជំនន់​​កំពុង​វាយប្រ​​ហារ​​​​ដ៏ធ្ងន់ធ្ងរ​នៅ​ភាគខាង​​លើ​​នៃ​អាង​​ទន្លេមេគង្គ​​និង​​​ផ្លូវ​ទឹក​នានា​តភ្ជាប់​​​ទន្លេមេគង្គ​ក្នុង​ប្រទេស​​ថៃ ឡាវ ​​គណៈកម្មការ​​​ទន្លេមេគង្គនៅ​ថ្ងៃទី​១២​ខែ​​កញ្ញានេះ បាន​បង្ហាញ​​ការ​ព្យាករ​​ណ៍​ទឹក​ភ្លៀងធ្លាក់​​ខ្លាំង​​នៅ​​​ប្រទេស​ថៃ ឡាវ និង​កម្ពុជា​​​ដែល​នឹង​កើត​មាន​ក្នុង​រយៈពេល​២៤​ម៉ោង​។​

ទឹកជំនន់​នៅខេត្តឈៀងរ៉ៃ​ភាគខាងជើង​ប្រទេសថៃ​កាល​ថ្ងៃទី​១១​ខែ​​កញ្ញា​។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ការ​​ផ្សាយ​​​របស់គណៈកម្មការ​​ទន្លេមេគង្គ​ដែល​ជាស្ថាប័ន​អន្តររដ្ឋាភិបាល​សម្រាប់​ឃ្លាំង​មើល​​​ដំណើរ​ការ​របស់​ទន្លេ​មេគង្គ ​ ខេត្ត​របស់​ប្រទេស​កម្ពុជាដែល​នឹង​មាន​ភ្លៀង​ធ្លាក់​​ខ្លាំង​​ រួម​មាន ខេត្តកំពង់ឆ្នាំ​ង កំពត ខេត្តប៉ៃលិន ​ខេត្តបាត់ដំបង និង ខេត្តរតនៈគីរី។


សម្រាប់​ប្រទេសឡាវ មានខេត្ត​ចំនួន​៥​ដែល​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​២៤​ម៉ោង​​ រួម​មាន​ខេត្ត Luangprabang, Vientiane, Xiengkhuang, Bolikhamxay, និង  Khammuane។​

ប៉ុន្តែ​ក្នុងរយៈពេលដូចគ្នា​នេះ ​​ប្រទេស​ថៃ​​ប្រឈម​​​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយសារ​​ខេត្តរហូត​១៧​ នឹង​មាន​ភ្លៀង​ខ្លាំង​ ខេត្តទាំងនោះ​រួម​មាន ខេត្ត Chiangrai, Loei, Nong Khai, Bueng Kan, Nong Bua Lamphu, Udon Thani, Sakon Nakhon, Nakhon Phanom, Maha Sarakham, Chaiyaphum, Mukdahan, Kalasin, Yasothon, Khon Kaen, Amnat Charoen និង​ ខេត្ត​ Ubon Ratchathani។

​ដោយ​ឡែក​​ ចាប់​ពីថ្ងៃទី​​១៣​ដល់​ថ្ងៃទី​១៧ខែកញ្ញា​​នេះ ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​​តំ​​​បន់​ភាគ​កណ្តាល​​អាងទន្លេមេគង្គ​។ អាង​ទ​​ន្លេមេគង្គ គឺ​​ រាប់​ចាប់តាំង​ពី​​ភាគខាងជើង​ប្រទេស​ថៃ ​ប្រទេសឡាវស្ទើរ​ទាំងអស់ ប្រទេសកម្ពុជា​ និង​តំបន់ភាគ​ខាងត្បូង​វៀតណាម​។​ យោងឯកសារ​​របស់​គណៈកម្មការ​ទន្លេមេគង្គ​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម