Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ស្រុកកាន់តែវេទនា! យោធា​​មីយ៉ាន់ម៉ា​​កាន់​កាប់​សាលារៀន ស.វិទ្យាល័យ និង​មន្ទីរពេទ្យធ្វើជាជំរំ

បានផុស

នៅ

យ៉ាង​ហោច​ណាស់ សាកល​វិទ្យាល័យ សាលា​រៀន និង​មន្ទីរ​ពេទ្យ​ប្រមាណ​២០​​ទី​តាំង​នៅ​ទី​ក្រុង​​សំខាន់​ៗរាប់​បញ្ចូល​ទាំង​យ៉ាំងហ្គន ម៉ាន់ដាឡាយ មុនីវ៉ា និង​អាយ៉ាវ៉ាឌី​ត្រូវ​បាន​កម្លាំង​យោធា​កាន់កាប់​​ធ្វើ​ជា​ជំរំមូលដ្ឋាន​ទ័ព​​របស់​ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​យប់​ថ្ងៃ​អាទិត្យ កម្លាំង​យោធា​ដែល​បាន​កាន់​កាប់​សាកល​វិទ្យាល័យ​​ពេទ្យ​មួយ​នៅ​តំបន់ North Oakkalapa Township ក្នុង​ទី​ក្រុងយ៉ាំងហ្គន​ធ្វើ​ជា​មូលដ្ឋាន​ជំរំ​របស់​ពួក​គេ​បាន​បើ​ការ​បាញ់​ប្រហារ និង​បំផ្ទុះ​គ្រាប់​បែក​ដើម្បី​​បំភិត​បំភ័យ​​មនុស្ស​​នៅ​ខាង​មុខ​មន្ទីរ​ពេទ្យ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​​មន្ទីរ​ពេទ្យ​ធ្វើ​ជា​​មូលដ្ឋាន​ទ័ព​របស់​ពួក​គេ។

ការ​​ផ្ទុះ​ពេល​នោះ​ មនុស្ស​ម្នាក់​បាន​របួស​នៅ​ពេល​កម្លាំង​យោធា​បាញ់​ចំ​ជើង។

ដូច​គ្នា​នេះ អ្នក​ស្រុក​នៅ Yankin Townships ក្នុង​ទី​ក្រុងយ៉ាំងហ្គន​ក៏​បាន​តវ៉ា​ប្រឆាំង​នឹង​កម្លាំង​យោធា​ដែល​បាន​យក​អគារ​នាយកដ្ឋាន​រដ្ឋបាល​មួយកន្លែង​ធ្វើ​ជា​ជំរំ​ទាំង​​កណ្តាល​យប់។

កម្លាំង​សន្តិសុខ​ដែល​កាន់​កាប់​មន្ទីរ​ពេទ្យក្នុង​ក្រុងយ៉ាំងហ្គន​​ Waibargi Infectious Disease Hospital ដែល​ក្រុម​គ្រូ​ពេទ្យ​បាន​ចាក​ចេញ​​ទៅ​ចូល​រួម​បាតុកម្ម​ទូទាំង​ប្រទេស​ក៏​បាន​ធ្វើ​ការ​បង្ក្រាប​​​ប្រជា​ជន​​តវ៉ា​ប្រឆាំង​នឹង​ការ​កាន់​កាប់​មន្ទីរ​ពេទ្យ​របស់​ពួកគេ។ កម្លាំង​យោធា​ក៏​បាន​បាញ់​កាំភ្លើង​ខ្លី​ គ្រាប់​ជ័រ និង​បំផ្ទុះ​គ្រាប់​បែក។

កាល​ពីយប់​ថ្ងៃ​អាទិត្យ កម្លាំង​យោធា​ក៏​កាន់​កាប់​សកល​វិទ្យាល័យ Dagon University of Yangon យក​ធ្វើ​ជា​ជំរំ​របស់​ពួក​គេ​ដែរ។

ពួក​គេ​ថែម​ទាំងបាន​បំផ្ទុះ​គ្រាប់​បែក​ និង​​បំផ្ទុះ​អាវុធ​​យ៉ាង​ខ្លាំង​ដើម្បី​​ឲ្យ​អ្នក​ស្រុក​ភ័យ​ខ្លាច​នៅ​តាម​ទីតាំង​ជា​ច្រើន​ទៀត​នៅ ​យ៉ាំងហ្គន​​។ ផ្ទះ​សម្បែង​មួយ​ចំនួន​ក៏​ទទួល​រង​ខូច​ខាត។ ជា​មួយ​គ្នា​នេះ​​រថយន្ត​ជា​ច្រើន​គ្រឿង​ក៏​ត្រូវ​​វាយ​កម្ចេក​កញ្ចក់ដែរ និង​បិទ​ប្រព័ន្ធ​ទូរទស្សន៍​សៀគ្វីន Kamayut Township ​ទាំង​យប់។

អ្នក​ស្រុក​បាន​និយាយ​ថា កម្លាំង​យោធា​បាន​បាញ់កម្ចេច​ចោល​បន្ទប់​ពីរ​នៅ​នាយកដ្ឋាន​មួយ​កន្លែង​ដល​បាន​បើក​ភ្លើង។

​ម៉ាន់ដាឡាយ​ជា​ទី​ក្រុង​ធំទី​២​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ កម្លាំង​យោធាបាន​កាន់​កាប់​​ទាំង​អស់​នូវ​សាកល​វិទ្យាល័យ និង​មន្ទីរពេទ្យ​​ធ្វើ​​​ជា​ជំរំមូលដ្ឋាន​ទ័ព​​របស់​ពួក​គេ។

លោក Sai Khaing Myo Tun ប្រធាន​​សហព័ន្ធ​គ្រូ​បង្រៀន​មីយ៉ាន់ម៉ា​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក The Irrawaddy ថា កម្លាំង​យោធា​បាន​កំពុង​ព្យាយាម​​​​កាន់​កាប់​បណ្តា​ទី​តាំង​ជា​ច្រើន​ដែល​​មាន​មនុស្ស​ច្រើន​​យក​​​ធ្វើ​ជា​ជំរំទ័ព​របស់​ពក​គេ​។​

លោក​ថា ៖«នេះ​ត្រូវ​បាន​គេ​ជឿ​ជា​ដើម្បី​មាន​លទ្ធភាព​បង្ក្រាប​ក្រុម​មេ​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​របប​យោធា»។

លោក Ko Than Kyaw Oo ប្រធាន​សហភាព​និស្សិត​នៅ​សាកល​វិទ្យាល័យ Monywa University ដែល​យោធា​កំពុង​កាន់​កាប់​បាន​និយាយ​ថា ក្រុម​និស្សិត​​បាន​ថ្កោល​ទោសចំពោះ​យោធា​ដែល​ប្រើ​ប្រាស់​សាកល​វិទ្យាល័យ​ធ្វើ​ជា​ជំរំ​មូលដ្ឋាន​ទ័ព៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម