Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍ កំពុងរងទុក្ខវេទនាដោយគ្រោះធម្មជាតិ

បានផុស

នៅ

មនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុងរងទុក្ខវេទនាដោយទឹកជំនន់ បំណាក់ដីនិងការដាច់ចរន្តអគ្គិសនី បន្ទាប់ពីត្រូវវាយប្រហារពេញទំហឹងដោយព្យុះកំណាច យ៉ាកជី។

ទឹកជំនន់នៅវៀតណាម (រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ វៀតណាម ជាប្រទេសដែលរងគ្រោះខ្លាំងបំផុត ដោយមានមនុស្សស្លាប់រហូតដល់ទៅ២៣៣នាក់ ខណៈនៅភាគខាងជើងប្រទេសថៃឯណោះវិញ ក៏មានមនុស្សស្លាប់ចំនួន៩នាក់ផងដែរ។

ចំណែកមីយ៉ាន់ម៉ា, ក្រុមជួយសង្គ្រោះបានបញ្ជាក់ពីការស្លាប់មនុស្សចំនួន១៧នាក់ បន្ទាប់ពីសាកសពត្រូវរកឃើញនៅភូមិលិចទឹក ក្នុងតំបន់ Mandalay ខណៈមនុស្សជាង ៥ម៉ឺននាក់ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែង។

ទឹកជំនន់នៅថៃ (រូបថត៖ Khaosod)

ស្របពេលជាមួយគ្នានេះដែរ ស្ថានភាពនៅប្រទេសឡាវ ក៏ធ្ងន់ធ្ងរ ដោយទឹកទន្លេមេគង្គនៅទីក្រុង វៀងចន្ទន៍ បានឡើងដល់កម្រិតប្រកាសអាសន្នហើយ។

ងាកទៅវៀតណាមវិញ អង្គការ UNICEF និយាយថា ព្យុះទីហ្វុងបានបំផ្លាញផ្ទះជាង ១៤០ ០០០ ខ្នងនៅខេត្តចំនួន២៦ក្នុងប្រទេសនេះ ខណៈក្រសួងកសិកម្ម ចេញរបាយការណ៍ថា ទឹកជំនន់បានបំផ្លិចបំផ្លាញដំណាំជាង ២៥០ ០០០ហិកតា និងសត្វពាហនៈជាច្រើនក្បាល។

ទឹកជំនន់នៅវៀតណាម (រូបថត៖ VN Express)

ក្នុងឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយ, ការបាក់ដីនៅខេត្ត Lao Cai បានកម្ទេចភូមិទាំងមូល ដោយសម្លាប់មនុស្ស៤២នាក់។

នៅមីយ៉ាន់ម៉ា សេវារថភ្លើងតភ្ជាប់ទីក្រុង Yangon និង Mandalay ត្រូវផ្អាក ដោយសារទឹកជំនន់ ហើយរដ្ឋាភិបាលយោធា បានរៀបចំជំរំចំនួន៥០ សម្រាប់ដាក់ជនរងគ្រោះដោយគ្រោះធម្មជាតិ។

នៅឡាវ គណៈកម្មការទន្លេមេគង្គ បានចេញការព្រមានអំពីទឹកជំនន់នៅទីក្រុងប្រវត្តិសាស្ត្រ ហ្លួងព្រះបាង ដោយព្យាករថា ទឹកជំនន់នឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ ក្នុងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ មួយនេះ។

ទឹកជំនន់នៅថៃ (រូបថត៖ Khaosod)

នៅថៃ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនិយាយថា មនុស្សស្លាប់បានកើនឡើងដល់៩នាក់ ដែលក្នុងនោះមាន ៦ នាក់បាត់បង់ជីវិតក្នុងការរអិលបាក់ដីនៅខេត្តឈៀងម៉ៃ។

ទន្ទឹមនោះ ជើងហោះហើរចេញ-ចូល អាកាសយានដ្ឋានក្នុងខេត្តឈៀងរ៉ៃ ក៏ត្រូវផ្អាកទាំងស្រុងផងដែរ។

សូមបញ្ជាក់ថា ភ្លៀងមូសុងខ្លាំង បានវាយប្រហារតំបន់អាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំ ប៉ុន្តែបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស កំពុងធ្វើឲ្យធម្មជាតិកាន់តែកាចសាហាវ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តភាគខាងជើង វៀតណាម ជម្លៀសមនុស្សជាង ៥ម៉ឺននាក់ជាបន្ទាន់ ព្រោះទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម