ព័ត៌មានអន្ដរជាតិ
ព្យុះកាចមួយទៀតវាយប្រហារអាស៊ី ខណៈ៣ប្រទេស ចេញការព្រមាន
បន្ទាប់ពីព្យុះ យ៉ាកជី កន្លងផុត ពេលនេះមានព្យុះកាចមួយទៀត ចូលខ្លួនមកវាយប្រហារទ្វីបអាស៊ីម្តង នោះគឺព្យុះ ប៊ីប៊ីនកា ខណៈចិន ហ្វីលីពីន និងជប៉ុន បានចេញការព្រមានជាបន្ទាន់។

រដ្ឋបាលបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (PAGASA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០២៤ថា ព្យុះទីហ្វុង ប៊ីប៊ីនកា បច្ចុប្បន្នស្ថិតនៅចម្ងាយ ១៩៧៥ គីឡូម៉ែត្រ ភាគខាងកើតកោះ Luzon។
ស្របពេលជាមួយគ្នានោះ កាសែត Rappler រាយការណ៍ថា ព្យុះនេះ កំពុងរំកិលខ្លួនទៅភាគខាងជើងជាមួយល្បឿនខ្យល់បក់អតិបរមា ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ខ្លាំងរហូតដល់១១៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយ ប៊ីប៊ីនកា ត្រូវគេព្យាករថា នឹងពង្រីកខ្លួនក្លាយជាព្យុះសង្ឃរានៅល្ងាចថ្ងៃទី១៣ខែកញ្ញា។
ត្បិតតែបច្ចុប្បន្ន ប៊ីប៊ីនកា នៅឆ្ងាយពីដីគោកហ្វីលីពីនក៏ពិតមែន ប៉ុន្តែព្យុះនេះ ក៏អាចបង្អុរភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់មួយចំនួនផងដែរ។

ដោយឡែក នៅជប៉ុនឯណោះវិញ ទីភ្នាក់ងារឧតុនិយមប្រទេសនេះ ប្រកាសថា ព្យុះប៊ីប៊ីនកា នឹងបោកបក់នៅភាគខាងត្បូងកោះ Okinawa និង Amami នាចុងសប្តាហ៍នេះ។ ក្នុងនាមជាព្យុះទីហ្វុងទី១៣ដែលវាយប្រហារប្រទេសជប៉ុននៅឆ្នាំ២០២៤ ប៊ីប៊ីនកា អាចនាំមកនូវខ្យល់បក់ខ្លាំងនិងរលកសមុទ្រធំៗនៅតំបន់មួយចំនួន ព្រមទាំងបង្កហានិភ័យនៃគ្រោះទឹកជំនន់ និងបំណាក់ដីផងដែរ។
លើសពីនេះ ប្រជាពលរដ្ឋត្រូវណែនាំកុំចេញក្រៅបើមិនចាំបាច់ និងនៅឲ្យឆ្ងាយពីបង្អួច ពេលស្នាក់នៅក្នុងផ្ទះ ព្រោះខ្យល់ខ្លាំងអាចបោកផ្តួលបង្គោលភ្លើង និងបំផ្លាញអគារ។

ចំណែកនៅចិន ព្យុះទីហ្វុង ប៊ីប៊ីនកា ត្រូវគេព្យាករថា នឹងវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរវាងខេត្តចឺជាំងនិងខេត្តហ្វូចៀន នៅព្រឹកព្រលឹមថ្ងៃទី១៦ខែកញ្ញា។
បើនិយាយពីកម្ពុជាវិញ តាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤, ព្យុះ ប៊ីប៊ីនកា ក៏នឹងជះឥទ្ធិពលមកលើព្រះរាជាណាច្រកម្ពុជាផងដែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី