ព័ត៌មានអន្ដរជាតិ
អាមេរិកចេញគោលការណ៍ណែនាំថ្មី អ្នកចាក់វ៉ាក់សាំងកូវីដរួច អាចជួបជុំដោយមិនចាំបាច់ពាក់ម៉ាស់បាន
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានប្រកាសថា ជនជាតិអាមេរិកដែលបានទទួលវ៉ាក់សាំងពេញលេញ អាចវិលត្រឡប់មករកភាពធម្មតាវិញបានហើយ។

យោងតាមគោលការណ៍ណែនាំថ្មីបានឲ្យដឹងថា អ្នកដែលទទួលបានវ៉ាក់សាំងតាមការតម្រូវ គឺអាចទៅលេងជាមួយមនុស្សចាក់ថ្នាំបង្ការផ្សេងទៀត និងមនុស្សដែលមិនទាន់ទទួលការចាក់ថ្នាំមួយចំនួនបាន។
CDC និយាយថា ប្រជាជនត្រូវបានគេគិតថា មានការការពារក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីពួកគេបានទទួលចាក់វ៉ាក់សាំងចុងក្រោយ។

រហូតមកដល់ពេលនេះ ជនជាតិអាមេរិកជាង៣០លាននាក់ បានទទួលថ្នាំបង្ការពេញលេញ។
ក្រុមមន្រ្តីសុខាភិបាលបានប្រកាសពីគោលការណ៍ណែនាំសុវត្ថិភាពថ្មីនេះ នៅឯសន្និសីទកាសែតរបស់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា របស់សេតវិមានកាលពីថ្ងៃចន្ទ។

អនុសាសន៍នេះនិយាយថា ជនជាតិអាមេរិកដែលចាក់វ៉ាក់សាំងពេញលេញ អាច៖
- ជួបជាមួយអ្នកចាក់វ៉ាក់សាំងពេញលេញផ្សេងទៀត នៅក្នុងផ្ទះដោយមិនបាច់ពាក់ម៉ាស់ឬវិធានការគម្លាតសង្គម។
- អាចជួបនៅក្នុងផ្ទះជាមួយមនុស្សដែលមិនបានទទួលវ៉ាក់សាំងមកពីគ្រួសារតែមួយ ប្រសិនបើពួកគេមានហានិភ័យទាបពីវីរុសនេះ។
- មិនបាច់ធ្វើតេស្តឬធ្វើចត្តាឡីស័កនៅពេលប៉ះពាល់ជាមួយអ្នកឆ្លងជំងឺកូវីដ១៩ លើកលែងតែមានរោគសញ្ញាលេចចេញមក។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលទទួលវ៉ាក់សាំងរួច នៅតែតម្រូវឲ្យអនុវត្តតាមវិធានការសុវត្ថិភាពមូលដ្ឋានផ្សេងទៀតដូចជាពាក់ម៉ាស់និងគម្លាតសង្គមនៅក្នុងទីសាធារណៈ ក៏ដូចជាការចៀសវាងពីហ្វូងមនុស្សធំៗនិងការធ្វើដំណើរផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក មាស ឬទ្ធីបញ្ជាក់អ្នកឆ្លងកូវីដ១៩ នៅហង្ស មាស
ចុចអាន៖ បុគ្គលិកហាងម៉ាស្សា ៣នាក់ឆ្លងកូវីដ១៩ អតិថិជនមួយចំនួនតម្រូវឲ្យទៅធ្វើតេស្តរកមេរោគថ្ងៃនេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ