Connect with us

ព័ត៌មានអន្ដរជាតិ

​មីយ៉ាន់ម៉ា​ក៏មាន​​មនុស្សស្លាប់ច្រើន​និង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​​ ដោយសារ​ព្យុះ Yagi ដែរ​

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស១៧នាក់បានស្លាប់ក្នុងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទីប្រជុំជន Yamethin ក្នុងតំបន់ Mandalay ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ស្របពេលប្រទេសវៀតណាមនិងប្រទសថៃទទួលរងឥទ្ធិពលដ៏ធ្ងន់ធ្ងរពីព្យុះ Yagi បង្កឲ្យមានទឹកជនន់និងខ្យល់ព្យុះកាចដ៏សាហាវ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន xinhua នៅថ្ងៃទី១៣ខែកញ្ញានេះ។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយខ្យល់មូសុងខ្លាំង និងឥទ្ធិពលពីព្យុះទីហ្វុង Yagi បាននាំឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា ខណៈបច្ចុប្បន្នភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ ទឹកជំនន់បានប៉ះពាល់ដល់ផ្នែកផ្លូវដែក និងស្ថានីយរថភ្លើងមួយចំនួន ដែលបានបណ្ដាលឲ្យសេវារថភ្លើងលើផ្លូវ Yangon-Mandalay និង Thar Si-Shwe Naung ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារទឹកគ្របដណ្តប់ផ្លូវរថភ្លើង។

គួរបញ្ជាក់ថាក្នុងរយៈប៉ុន្មានសប្ដាហ៍នេះ ឥទ្ធិពលរបស់ព្យុះដ៏កាចសាហាវហាវ Yagi បានជះឥទ្ធិពលដល់ប្រទេសនានានៅអាស៊ីអាគ្នេយ៍ដូចជាប្រទេសវៀតណាម ថែ ឡាវ កម្ពុជា​ និង មីយ៉ាន់ម៉ា​ ខណៈប្រទេសវៀតណាមគឺជាប្រទេសវៀតណាមគឺជាប្រទេសដែលរងផលប៉ះពាល់ជាងគេ ដោយមានមនុស្សស្លាប់រហូតទៅដល់ជិត២០០នាក់ និងជម្លៀសមនុស្សរាប់ពាន់នាក់ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម