Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រកាស​ថា​មិនជជែក​ដេញ​ដោល​ម្ដង​ទៀត​ទេ​ជាមួយ​លោកស្រី ហារីស

បានផុស

នៅ

អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនជជែកដេញដោលជាមួយអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ម្តងទៀតទេ បន្ទាប់ពី​ការ​ជជែក​ដេញ​ដោល​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កញ្ញារវាង​​បេក្ខភាព​ប្រធានាធិបតី​ទាំង​២​​នៅទីក្រុង Philadelphia នៃរដ្ឋ Pennsylvania។

លោក ដូណាល់ ត្រាំ និង​លោកស្រី កាម៉ាឡា ហារីស (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Truth Social ថា៖ «វា​នឹងមិនមានការជជែកដេញដោលលើកទីបីទេ»។ ការ​ជជែក​ដេញដោល​ប្រធានាធិបតី​លើក​ដំបូង​​ធ្វើ​ឡើង​កាល​ពី​ខែ​មិថុនា​រវាង ​លោក ត្រាំ និង​លោក​ប្រធានាធិបតី ចូ បៃដិន។

លោក ត្រាំ បាន​រៀបរាប់​​ថា លោក​បាន​យក​ឈ្នះ​នៅ​ក្នុង​ការ​ជជែក​ដេញដោល​ជាមួយ​លោកស្រី ហារីស ដោយ​បន្ថែម​ថា៖ «ពេល​អ្នក​​ប្រកួត​ចាញ់​ការ​​ប្រយុទ្ធ ពាក្យ​ដំបូង​ដែល​ចេញ​ពី​មាត់​របស់​គេ​គឺ ខ្ញុំ​ចង់​ប្រកួត​ម្ដង​ទៀត»។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល លោក ត្រាំ បាន​ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​នៅ​ទីក្រុង Tucson រដ្ឋ Arizona ថា៖ «ដោយសារតែពួកយើងបានធ្វើការជជែកដេញដោលចំនួនពីរ ហើយដោយសារតែពួកវាសុទ្ធតែ​ទទួល​បាន​ជោគជ័យ នោះវានឹងមិនមានការជជែកដេញដោលលើកទីបីទេ។ យឺតពេលទៅហើយ ការបោះឆ្នោតបានចាប់ផ្តើមរួចហើយ»។

ផ្ទុយ​ពី​​ការ​អះអាង​របស់​លោក ត្រាំ ការស្ទង់មតិបឋម​ដោយ​ Reuters , YouGov និង CNN បានបង្ហាញថា ភាគច្រើននៃអ្នកបោះឆ្នោតគិតថា លោកស្រី ហារីស ធ្វើ​បាន​​ប្រសើរជាង​លោក ត្រាំ។ អ្នកវិភាគ និងអ្នកសង្កេតការណ៍ភាគច្រើន បានយល់ស្របថា លោកស្រី ហារីស មាន​ប្រៀប​ជាង​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល ដោយ​លោកស្រី​​​​មាន​ការ​វាយប្រហារ​ខ្លាំងជាង ខណៈលោក ត្រាំ វិញ​បាន​ត្រឹម​និយាយ​ការពារ​ខ្លួន។

ភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោក ត្រាំ លោកស្រី ហារីស បានថ្លែងទៅកាន់​ក្រុម​អ្នក​គាំទ្រ​នៅឯការជួបជុំ​មួយនៅរដ្ឋ North Carolina ថាលោកស្រី​បើកចំហចំពោះការជជែក​ដេញ​ដោល​មួយផ្សេងទៀត។ លោកស្រី​និយាយ​ថា​៖ «​ខ្ញុំ​ជឿ​ថា​យើង​​នៅ​ជំពាក់​អ្នក​បោះឆ្នោត​ ​គឺ​​​​ការ​ជជែក​ដេញដោល​ម្ដង​ទៀត»៕

ដោយ៖ ឈាង

ចុចអាន៖ តើ​ការជជែក​ដេញដោល​កំណត់​វាសនា លោក ត្រាំ និងអ្នកស្រី ហារីស ​ទៅ​កាន់​សេតវិមាន​​ឬ? ​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម