ព័ត៌មានអន្ដរជាតិ
រុស្ស៊ីដឹកនាំ BRICS ឆ្ពោះទៅបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី
រុស្ស៊ីដែលដឹកមុខក្នុងការប្រឆាំងមហាអំណាចបស្ចឹមប្រទេសដែលមានសហរដ្ឋអាមេរិក អង់គ្លេស និងមហាអំណាចអឺរ៉ុបខាងលិចជាច្រើនទៀត បានបើកកិច្ចប្រជុំកំពូលសន្តិសុខ BRICS នៅទីក្រុង ST. PETERSBURG ថ្ងៃទី១១-១២ខែកញ្ញានេះដើម្បីពិភាក្សាលើលទ្ធភាពនៃការរៀបចំសណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគត។

រុស្ស៊ីបានចេញមុខប្រឆាំងបស្ចឹមប្រទេសដែលជាចងសម្ព័ន្ធភាពជិតស្និទ្ធក្នុងអង្គការប្រដាប់អាវុធណាតូ តាមរយៈការធ្វើសង្គ្រាមលុកលុយប្រទេសអ៊ុយក្រែនដែលមានបំណងចូលជាសមាជិករបស់អង្គការណាតូ។
យោងទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានដឹកនាំកិច្ចប្រជុំកំពូលសន្តិសុខ BRICS ដោយមានតំណាងចូលរួមមកពីប្រទេសរុស្ស៊ី ចិន ប្រេស៊ីល ឥណ្ឌា អាហ្វ្រិកខាងត្បូង ក៏ដូចជាមកពីប្រទេសអេហ្ស៊ីប អារ៉ាប់រួម អ៊ីរ៉ង់ និងអេត្យូពី។
ក្នុងវិបត្តិនៃសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីបានបាក់មុខយ៉ាងខ្លាំងនៅវេទិកានានារបស់អង្គការសហប្រជាជាតិដែលរងឥទ្ធិពលយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក និងប្រទេសលោកសេរី ប៉ុន្តែសមាគម BRICS បានរក្សាគោលជំហររបស់រុស្ស៊ីលើឆាកអន្តរជាតិ និងមានសំឡេងប្រឆាំងបច្ចឹមប្រទេស។
សមាគម BRICS ផ្គុំឡើងដោយពាក្យកាត់តំណាងប្រទេសស្ថាបនិក ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ មេដឹកនាំនៃប្រទេសទាំងនេះ ខ្លះជឿថា BRIC នឹងក្លាយជាអ្នកផ្គត់ផ្គង់ទំនិញ ផលិតសេវាកម្ម និងវត្ថុធាតុដើមដ៏សំខាន់ នៅឆ្នាំ ២០៥០។
TASS បានរាយការណ៍ថា យោងតាមរបៀបវារៈបឋម តំណាងប្រទេសក្នុងសមាគម BRICS ដែលរៀបចំកិច្ចប្រជុំនៅឆ្នាំនេះដឹកនាំដោយប្រទេសរុស្ស៊ី មានបំណងនិយាយអំពីរបៀបធ្វើការរួមគ្នាដើម្បីប្រឆាំងនឹង «បទបញ្ជាផ្អែកលើច្បាប់» ដែលដាក់ដោយលោកខាងលិច។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ១១-១២ ខែកញ្ញា បានកំណត់ការពិភាក្សាអំពីការគាំទ្រយន្តការពហុភាគី និងសិទ្ធិរបស់ប្រទេសនានាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជាការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចនយោបាយ និងហិរញ្ញវត្ថុ-សេដ្ឋកិច្ចសកលជាដើម។

អ្នករៀបចំកិច្ចប្រជុំនេះចាត់ទុកថាកិច្ចប្រជុំមានសារៈសំខាន់ «ចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែធ្ងន់ធ្ងរ និងភាពមិនអាចទាយទុកជាមុនបានក្នុងកិច្ចការពិភពលោក ស្ថានភាពកាន់តែអាក្រក់នៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក និងការបង្កើនឧបសគ្គនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង រុស្ស៊ីបានរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់បច្ចឹមប្រទេស ដោយការបង្កកប្រាក់រាប់ពាន់លានដុល្លារ និងការដាក់ទណ្ឌកម្មលើវិស័យសេដ្ឋកិច្ចរុស្ស៊ី។ រុស្ស៊ីបានប្រើប្រាស់វេទិកា BRICS សម្រាប់កៀរគការគាំទ្រពីប្រទេសនានាដែលមិនចំណុះឲ្យសហរដ្ឋអាមេរិក និងអឺរ៉ុប។
សមាគម BRIC បានបើកកិច្ចប្រជុំកំពូលដំបូងក្នុងឆ្នាំ ២០០៩ ហើយ ១ឆ្នាំក្រោយមក ពោលគឺឆ្នាំ ២០១០ ប្រទេសអាហ្វ្រិកខាងត្បូង បានចូលរួមជាមួយក្រុមនេះ ហើយវាត្រូវបានគេសរសេរកាត់ថា «BRICS»។ នេះបើយោងតាម brics2021.gov.in។ បច្ចុប្បន្ននេះមានប្រទេសមួយចំនួនបានស្នើពាក្យចូលជាសមាជិករបស់ BRICS ដែលបង្កើតឱកាសឱ្យរុស្ស៊ីប្រឆាំងនិងលោកខាងលិចកាន់តែស្មើមុខស្មើមាត់៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ