Connect with us

ព័ត៌មានអន្ដរជាតិ

WHO៖ អ្នករបួសជាង២២៥០០នាក់នៅហ្គាហ្សាប្រឈមការផ្លាស់ប្តូរជីវិត​

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស២២៥០០នាក់ឬមួយភាគបួននៃអ្នករងរបួសនៅក្នុងជម្លោះនៅតំបន់ហ្គាហ្សា គិតត្រឹមថ្ងៃទី២៣ខែកក្កដា កំពុងទទួលរងនូវរបួសដែលផ្លាស់ប្តូរអាយុជីវិត និងត្រូវការការស្តារនីតិសម្បទារយៈពេលវែង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៣ខែកញ្ញានេះ។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះបានគូសបញ្ជាក់ពីបន្ទុកដ៏ធំធេងលើប្រព័ន្ធថែទាំសុខភាពដែលពិការរួចហើយរបស់ហ្គាហ្សា ខណៈការរងរបួសអវយវៈធ្ងន់ធ្ងរគឺជាមូលហេតុនាំមុខគេនៃតម្រូវការស្តារនីតិសម្បទា។ ការរងរបួសអវយវៈទាំងនេះត្រូវបានប៉ាន់ប្រមាណថា ប៉ះពាល់ដល់មនុស្សពី១៣៤៥៥ ទៅ ១៧៥៥០នាក់។

ការរងរបួសទាំងនេះភាគច្រើនទាក់ទងនឹងការដាច់អវយវៈដែលមានប្រហែល ៤០០០​ករណី និងការកើនឡើងយ៉ាងខ្លាំងនៅក្នុងករណីរងរបួសឆ្អឹងខ្នង របួសខួរក្បាល និងការរលាកធ្ងន់ធ្ងរ ដែលភាគច្រើនជាស្ត្រី និងកុមារ។

បើយោងតាមតំណាងអង្គការសុខភាពពិភពលោកក្នុងទឹកដីប៉ាឡេស្ទីនបានព្រមានថាសេវាសុខភាពរបស់ហ្គាហ្សាមិនអាចបំពេញតាមតម្រូវការដែលកំពុងកើនឡើងនោះទេ ខណៈមានការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការស្តារនីតិសម្បទាដែលកើតឡើងស្របគ្នាជាមួយនឹងការថយចុះនៃប្រព័ន្ធសុខភាព និងកង្វះខាតដ៏សំខាន់នៃសេវាស្តារនីតិសម្បទា និងការថែទាំឯកទេសសម្រាប់របួសធ្ងន់ធ្ងរ។

ទីភ្នាក់ងារសុខភាពដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវបាននិយាយថាដែរ នៅពេលដែលជម្លោះនៅតែបន្ត ការធានាឱ្យមានលទ្ធភាពទទួលបានការថែទាំសុខភាពសំខាន់ៗ រួមទាំងសេវាស្តារនីតិសម្បទា នៅតែមានសារៈសំខាន់និងចាំបាច់ក្នុងការការពារជំងឺ និងការស្លាប់បន្ថែមទៀត

គួរបញ្ជាក់ថាជម្លោះនៅក្នុងតំបន់ហ្គាហ្សារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតែបន្តអូសបន្លាយ ខណៈការវាយប្រហារបានធ្វើឲ្យមនុស្សជាច្រើនស្លាប់ របួស និងជម្លៀសប្រជាជនរាប់ម៉ឺននាក់ពីមួយកន្លែងទៅមួយកន្លែងម្ដងហើយម្ដងទៀត៕

(រូបភាព៖ Xinhua)
(រូបភាព៖ Panos)
(រូបភាព៖ Panos)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ វិនាទី មុន

លោក សៅ សុខា៖ កម្ពុជារីកចម្រើន ជីវភាពពលរដ្ឋប្រសើរពីមួយទៅមួយថ្ងៃ គឺព្រោះតែមានសន្តិភាពពេញលេញ

ព័ត៌មានជាតិ៤ នាទីutes មុន

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

សេដ្ឋកិច្ច៤ នាទីutes មុន

អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អបុណ្យចូលឆ្នាំខ្មែរ កំពុងតែមានតម្រូវការខ្ពស់

វប្បធម៌ ជំនឿ២៤ នាទីutes មុន

រូបចម្លាក់ ស្ពៃក្តោប ជាបន្លែ​ហុងស៊ុយអាចទាក់ទាញទ្រព្យសម្បត្តិ និងសំណាងល្អ

ចរាចរណ៍២៥ នាទីutes មុន

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម អប់រំផ្សព្វផ្សាយច្បាប់ ជូនពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាតិ ៧១ សេ

Sokha Hotels

ព័ត៌មានពេញនិយម