ព័ត៌មានអន្ដរជាតិ
ជាលើកដំបូង! កូរ៉េខាងជើងបង្ហាញរូបភាពពីទីតាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម
កូរ៉េខាងជើង នៅថ្ងៃទី១៣ខែកញ្ញានេះ បានបង្ហាញរូបភាពជាលើកដំបូងនៃម៉ាស៊ីន centrifuge ដែលប្រើផលិតឥន្ធនៈសម្រាប់គ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលលោក គីម ជុងអ៊ុន បានទៅទស្សនារោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបានអំពាវនាវឲ្យមានការអភិវឌ្ឍកម្រិតសព្វាវុធរបស់ខ្លួនបន្ថែមទៀត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់រោងចក្រអាវុធនុយក្លេអ៊ែរ និងមូលដ្ឋានផលិតកម្មសម្រាប់អាវុធនុយក្លេអ៊ែរ។ KCNA ក៏បានបង្ហាញផងដែរពីរូបថតដ៏កម្រនិងជាដំបូងបង្អស់នៃម៉ាស៊ីន centrifuge របស់កូរ៉េខាងជើង សម្រាប់កម្មវិធីនុយក្លេអ៊ែរដែលត្រូវបានហាមឃាត់ក្រោមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
រូបថតបានបង្ហាញថា លោក គីម ដើរនៅចន្លោះជួរដ៏វែងនៃម៉ាស៊ីន centrifuge ដែលជាម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ យ៉ាងណា របាយការណ៍របស់ KCNA មិនបានបញ្ជាក់ច្បាស់ថាដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលណា ឬទីតាំងរបស់រោងចក្រនៅឯណានោះទេ។
មេដឹកនាំកូរ៉េខាងជើង បានជំរុញឲ្យកម្មករផលិតសារធាតុអ៊ុយរ៉ានីញ៉ូមបន្ថែមទៀតសម្រាប់បង្កើនការផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយនិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសគឺមានសារៈសំខាន់សម្រាប់ការប្រឈមមុខនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។
លោក គីម បាននិយាយថា អាវុធគឺចាំបាច់សម្រាប់ «ការការពារខ្លួន និងសមត្ថភាពសម្រាប់ការវាយប្រហារទុកជាមុន»។
យោងតាមរបាយការណ៍ KCNA មេដឹកនាំកូរ៉េខាងជើងបានប្រកាសថា «ការគំរាមកំហែងនុយក្លេអ៊ែរប្រឆាំងកូរ៉េខាងជើង» ពី «កងកម្លាំងដែលដឹកនាំដោយចក្រពត្តិនិយមអាមេរិក» បានឆ្លងកាត់បន្ទាត់ក្រហមហើយ។
ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានថ្កោលទោសចំពោះការដាក់បង្ហាញទីតាំងរោងចក្ររបស់កូរ៉េខាងជើងនេះ ដោយបន្ថែមថា ខ្លួននឹងមិនទទួលយកបានឡើយនូវការកាន់កាប់អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
សូមបញ្ជាក់ថា កូរ៉េខាងជើង ត្រូវបានគេជឿជាក់ថាមានទីតាំងជាច្រើនសម្រាប់ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ ក្រុមអ្នកវិភាគនិយាយថា រូបភាពផ្កាយរណបពាណិជ្ជកម្ម បានបង្ហាញពីការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរ Yongbyon នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលទំនងនឹងអាចត្រូវពង្រីកឲ្យកាន់តែធំថែមទៀត៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង