Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកទន្លេមេគង្គនៅ ហ្លួងព្រះបាង ឡើងដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈអ្នកក្រុងវៀងចន្ទន៍ ត្រៀមខ្លួនជម្លៀស 

បានផុស

នៅ

យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានឧតុនិយមនិងជលសាស្ត្រ នៃក្រសួងធនធានធម្មជាតិនិងបរិស្ថានឡាវ, កម្រិតទឹកទន្លេមេគង្គ ក្នុងខេត្តហ្លួងព្រះបាង បានហក់ឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរហើយ ខណៈនៅ វៀងចន្ទន៍ កម្ពស់ទឹកក៏ជិតឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ដូច្នេះប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសជានិច្ច។

(រូបថត៖ FB)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញា ស្ថានីយឧតុនិយមនិងជលសាស្ត្រខេត្តហ្លួងព្រះបាង បានវាស់កម្ពស់ទឹកទន្លេមេគង្គឈានដល់កម្រិត ១៩ម៉ែត្រ ពោលគឺលើសកម្រិតប្រកាសអាសន្នដែលកំណត់ត្រឹម ១៧.៥ម៉ែត្រ និងកម្រិតគ្រោះថ្នាក់ ១៨.៥ម៉ែត្រទៅទៀត។

ដោយឡែក នៅថ្ងៃទី១៣ខែកញ្ញា កម្រិតនៃទន្លេមេគង្គនៅហ្លួងព្រះបាង បានឡើងដល់២០.៥ម៉ែត្រ ហើយ​វា​អាច​នឹង​កើនឡើង​បន្ថែមទៀត​រហូតដល់ទៅ ២១.៥០ម៉ែត្រឯណោះ​នៅ​ថ្ងៃទី១៤ខែកញ្ញា​។

(រូបថត៖ FB)

ចំណែកស្ថានីយ​ក្រុង​វៀងចន្ទន៍​ ​បាន​វាស់​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ឈានដល់១១.៣៤ម៉ែត្រ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​កម្រិត​ប្រកាស​អាសន្ន​ទឹកជំនន់​គឺ ១១.៥០ម៉ែត្រ ប៉ុន្តែគេគិតថា មិនយូរទេ កម្ពស់ទឹកនឹងឡើងដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរដូចគ្នា។

ស្របពេលជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយកណ្តាល បានចេញការព្រមានថា ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងវៀងចន្ទន៍និងហ្លួងព្រះបាង ក៏ដូចជាប្រជាជនដែលរស់នៅក្បែរទន្លេ Xechamphone ក្នុងខេត្ត Savannakhet ត្រូវត្រៀមលក្ខណៈឲ្យរួចរាល់ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ ក៏ដូចជាត្រៀមជម្លៀសខ្លួននិងដឹកជញ្ជូនសម្ភារនានា ទៅកាន់ទីទួលសុវត្ថិភាព។

លើសពីនេះ អាជ្ញាធរខេត្តក៏បានចាត់តាំងក្រុមការងារ ដើម្បីតាមដានកម្រិតទន្លេមេគង្គឲ្យបានដិតដល់ ហើយរៀបចំយានយន្ត ឧបករណ៍ និងគ្រឿងជំនួយនានា ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម