Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាពទឹកជំនន់នៅហាណូយ ធូរស្រាលបន្តិច ប៉ុន្តែ វៀងចន្ទន៍ កំពុងធ្ងន់ធ្ងរ

បានផុស

នៅ

ស្ថានភាពទឹកជំនន់នៅទីក្រុងហាណូយនៃប្រទេសវៀតណាម ហាក់ធូរស្បើយបន្តិចហើយ បន្ទាប់ពីទឹកទន្លេក្រហម បានស្រកចុះ ប៉ុន្តែបើនិយាយពីទីក្រុងវៀងចន្ទន៍ឯណោះវិញ ស្ថានការណ៍កំពុងធ្ងន់ធ្ងរនៅឡើយ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅហាណូយ បន្ទាប់ពីទឹកទន្លេក្រហម បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២០ឆ្នាំកាលពីដើមសប្តាហ៍នេះ ឥឡូវទឹកបានស្រកចុះវិញ ខណៈពលរដ្ឋមួយចំនួន បានវិលទៅគេហដ្ឋាន ដើម្បីបោសសម្អាតនិងចូលទៅនៅវិញ។

និយាយពីវៀងចន្ទន៍, កម្ពស់ទឹកក៏បានឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ហើយនាយកដ្ឋានឧតុនិយមនិងជលសាស្ត្រ នៃក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានជូនដំណឹងដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសជានិច្ច។

ស្ថានីយ​ក្រុង​វៀងចន្ទន៍​ ​បាន​វាស់​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ឈានដល់១២.៥៧ម៉ែត្រ គិតត្រឹមរសៀលថ្ងៃសុក្រ ដែលនេះគឺជាកម្រិតប្រកាសអាសន្នធ្ងន់ធ្ងរ។

(រូបថត៖ VN Express)

សូមបញ្ជាក់ថា មនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុងរងទុក្ខវេទនាដោយទឹកជំនន់ បំណាក់ដីនិងការដាច់ចរន្តអគ្គិសនី បន្ទាប់ពីត្រូវវាយប្រហារពេញទំហឹងដោយព្យុះកំណាច យ៉ាកជី។

ក្នុងនោះ វៀតណាម ជាប្រទេសដែលរងគ្រោះខ្លាំងបំផុត ដោយមានមនុស្សស្លាប់រហូតដល់ទៅ២៥៤នាក់ និងបាត់ខ្លួន៨២នាក់ គិតត្រឹមរាត្រីថ្ងៃសុក្រទី១៣ខែកញ្ញាឆ្នាំ២០២៤៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តភាគខាងជើង វៀតណាម ជម្លៀសមនុស្សជាង ៥ម៉ឺននាក់ជាបន្ទាន់ ព្រោះទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម