ព័ត៌មានអន្ដរជាតិ
ថ្ងៃអាទិត្យនេះ ទឹកទន្លេមេគង្គនៅ វៀងចន្ទន៍ នឹងឡើងដល់ចំណុចកំពូល ដ៏គ្រោះថ្នាក់
តាមការព្រមានពីគណៈកម្មការទន្លេមេគង្គ (MRC), កម្ពស់ទឹកទន្លេមេគង្គនៅទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ នឹងឡើងដល់ចំណុចកំពូល ដែលជាកម្រិតគ្រោះថ្នាក់នៅថ្ងៃអាទិត្យនេះ។

MRC ព្រមានថា នៅថ្ងៃអាទិត្យ ទឹកទន្លេមេគង្គនឹងហក់ឡើងដល់១៣.១៦ម៉ែត្រ ពោលគឺលើសកម្រិតប្រកាសអាសន្នធ្ងន់ធ្ងរ ០.៩ម៉ែត្រ។
កម្ពស់ទឹកឡើងដល់កំពូលបែបនេះ នឹងបំបែកកំណត់ត្រាទឹកធំ ដែលទីក្រុងវៀងចន្ទន៍ ធ្លាប់ជួបប្រទះក្នុង១៩៦៦ និង២០០៨។

ពាក់ព័ន្ធរឿងនេះដែរ អ្នកក្រុងវៀងចន្ទន៍និងបុគ្គលិកក្រុមហ៊ុនមួយចំនួន បាននាំគ្នាច្រកបាវខ្សាច់ជុំវិញផ្ទះនិងអគារ ដើម្បីទប់ទល់នឹងទឹកជំនន់រួចទៅហើយ។
មិនមែនតែវៀងចន្ទន៍ទេ សូម្បីខេត្តហ្លួងព្រះបាង, អាជ្ញាធរនៅទីនោះ ក៏បានចេញការព្រមាននិងត្រៀមខ្លួនជម្លៀសផងដែរ ប្រសិនបើមានករណ៍បន្ទាន់ណាមួយកើតឡើង៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ