ព័ត៌មានអន្ដរជាតិ
គុយបាមានបញ្ហាខ្វះខាតទឹក ខណៈសេដ្ឋកិច្ចប្រទេសនេះរងវិបត្តិធ្ងន់ធ្ងរ
ប្រទេសគុយបាកំពុងប្រឈមនឹងកង្វះខាតទឹកកាន់តែខ្លាំងឡើង រួមទាំងនៅរដ្ឋធានី Havana ដែលបន្ថែមបន្ទុកលំបាកដល់អ្នកស្រុករាប់រយពាន់នាក់ដែលកំពុងខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងអគ្គិសនីរួចស្រាប់ទៅហើយ។ គុយបាយជាប្រទេសដែលស្ថិតនៅកៀកសហរដ្ឋអាមេរិក ប៉ុន្តែជាប្រទេសប្រកាន់នយោបាយផ្ទុយពីសហរដ្ឋអាមេរិក។

យោងតាមអាជ្ញាធរគុយបានៅដើមខែនេះមានមនុស្សជាង៦០ម៉ឺននាក់ ដែលច្រើនជាង១នាក់ក្នុងចំណោមមនុស្ស២០ នាក់នៃប្រទេសស្ថិតនៅលើកោះ Caribbean ដែលមានប្រជាពលរដ្ឋចំនួន១០លាននាក់ កំពុងរងគ្រោះពីបញ្ហាផ្គត់ផ្គង់ទឹក។ ទីក្រុង Havana គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ទោះបីជាទីក្រុងធំៗ ភាគច្រើនរបស់ប្រទេសរាយការណ៍ថា មានមនុស្សជាង ៣០០០០នាក់គ្មានទឹកក៏ដោយ។
ក្រុមមន្ត្រីបានស្តីបន្ទោសបញ្ហាដែលកំពុងកើនឡើងទៅលើហេដ្ឋារចនាសម្ព័ន្ធដែលដួលរលំ និងកង្វះខាតប្រេងឥន្ធនៈដែលវាគសញ្ញានៃវិបត្តិសេដ្ឋកិច្ច ហើយបានកំពុងធ្វើឱ្យប្រទេសដែលគ្រប់គ្រងដោយរដ្ឋាភិបាលកុម្មុយនិស្តនេះជិតក្ស័យធន។ ក្នុងនោះម៉ាស៊ីនបូមទឹក គ្រឿងបន្លាស់ ប្រេងឥន្ធនៈ កំពុងខ្វះខាត និងសូម្បីតែការផ្គត់ផ្គង់ទឹកសង្គ្រោះបន្ទាន់តាមរថយន្តដឹកទឹកក៏មានកម្រិតដែរ។ លើសពីនេះប្រទេសនេះក៏មានការដាច់ភ្លើងញឹកញាប់ធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យផ្ទុះការតវ៉ានៅក្នុងតំបន់មួយចំនួន ដោយសារពួកគេបាត់បង់ការអត់ធ្មត់ក្នុងអាកាសធាតុដ៏ក្តៅខ្លាំង។

សេដ្ឋកិច្ចរបស់ប្រទេសគុយបាត្រូវបានបំផ្លាញដោយកត្តារួមផ្សំជាច្រើន រួមទាំងជំងឺរាតត្បាតកូវីដ១៩ ការរឹតបន្តឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងបញ្ហាអាជីវកម្មដែលគ្រប់គ្រងដោយរដ្ឋដែលញាំញីដោយការគ្រប់គ្រងមិនត្រឹមត្រូវ និងអំពើពុករលួយ។ វិបត្តិសង្គមនិងសេដ្ឋកិច្ច ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាបញ្ហាអាក្រក់ក្នុងចំណោមវិបត្តិដ៏អាក្រក់បំផុតចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៥៩ដែលនាំឲ្យមានការចាកចេញរបស់ប្រជាជនគុយបាធ្វើចំណាកស្រុក បំបែកកំណត់ត្រាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?