ព័ត៌មានអន្ដរជាតិ
ជារឿងកម្រ! របបសឹកមីយ៉ាន់ម៉ា ស្នើសុំជំនួយបរទេស ដើម្បីដោះស្រាយគ្រោះទឹកជំនន់
ប្រមុខរបបសឹកមីយ៉ាន់ម៉ា បានធ្វើសំណើដ៏កម្រមួយនៅថ្ងៃសៅរ៍នេះ សម្រាប់ជំនួយបរទេស ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានជម្លៀសប្រជាជនរាប់សិបម៉ឺននាក់។
ទឹកជំនន់ និងបំណាក់ដី បានសម្លាប់មនុស្សជិត ៣០០នាក់នៅមីយ៉ាន់ម៉ា វៀតណាម ឡាវ និងថៃ បន្ទាប់ពីព្យុះទីហ្វុងយ៉ាកជី បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងគិតចាប់តាំងពីចុងសប្តាហ៍មុន។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សជាង ២៣៥ ០០០នាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដោយសារទឹកជំនន់ ដែលជាការរងគ្រោះដ៏អាក្រក់ត្រួតពីលើសង្រ្គាមដែលបានផ្ទុះឡើងចាប់តាំងពីយោធាបានដណ្តើមអំណាចនៅឆ្នាំ២០២១។
យោងតាមកាសែត Global New Light of Myanmar លោក Min Aung Hlaing ប្រមុខរបបសឹក បាននិយាយកាលពីថ្ងៃសុក្រថា៖ «មន្ត្រីរដ្ឋាភិបាលចាំបាច់ត្រូវទាក់ទងជាមួយបរទេសដើម្បីទទួលបានជំនួយ និងការសង្គ្រោះ ដើម្បីផ្តល់ជូនជនរងគ្រោះ»។
លោកបន្តថា៖ «វាចាំបាច់ក្នុងការគ្រប់គ្រងវិធានការជួយសង្គ្រោះ ជំនួយ និងការស្តារនីតិសម្បទាឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
របបសឹកបានរាយការណ៍កាលពីថ្ងៃសុក្រអំពីតួលេខអ្នកស្លាប់ចំនួន៣៣នាក់ ប៉ុន្តែបើតាមនាយកដ្ឋានពន្លត់អគ្គិភ័យរបស់មីយ៉ាន់ម៉ាវិញ បានប្រាប់ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៣៦នាក់។
អ្នកនាំពាក្យរបបសឹក បានប្រកាសថា ខ្លួនបានបាត់បង់ទំនាក់ទំនងជាមួយតំបន់មួយចំនួន ហើយកំពុងស៊ើបអង្កេតរបាយការណ៍ដែលថាមនុស្សរាប់សិបនាក់ត្រូវបានកប់នៅក្នុងហេតុការណ៍បំណាក់ដីនៅកន្លែងជីកយករ៉ែមាសនៃតំបន់ Mandalay។
សូមបញ្ជាក់ថា កាលពីមុន របបសឹកយោធាមីយ៉ាន់ម៉ាបានរារាំង ឬបិទមិនឲ្យមានជំនួយមនុស្សធម៌ពីបរទេសឡើយ។ តួយ៉ាងដូចជានៅឆ្នាំ២០២៣ របបសឹកបានផ្អាកការធ្វើដំណើរសម្រាប់ក្រុមជំនួយដែលព្យាយាមជួយដល់ពលរដ្ឋប្រហែល១លាននាក់រងគ្រោះដោយសារព្យុះស៊ីក្លូន Mocha ដែលបានបោកបក់នៅភាគខាងលិចប្រទេស៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច