Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ

បានផុស

នៅ

មិនមែនត្រឹមអាស៊ីឡើយ ពេលនេះសូម្បីតំបន់អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរផងដែរ ថែមទាំងបណ្តាលឲ្យមានមនុស្សស្លាប់ទៀតផង ដល់ថ្នាក់ខេត្តមួយនៅជិតទីក្រុង វីយ៉ែន នៃប្រទេសអូទ្រីស ប្រកាសអាសន្ន។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីអូទ្រីស, ប្រទេសរ៉ូម៉ានី សាធារណរដ្ឋឆែក និងប៉ូឡូញ សុទ្ធតែរាយការណ៍អំពីមនុស្សស្លាប់ពាក់ព័ន្ធនឹងគ្រោះធម្មជាតិ ដែលបង្កឡើងដោយឥទ្ធិពលព្យុះ Boris។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី១៦ខែកញ្ញាឆ្នាំ២០២៤, នៅសាធារណរដ្ឋឆែក, គ្រាន់៣ថ្ងៃប៉ុណ្ណោះ ប្រទេសនេះបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងស្មើនឹងកម្រិតមធ្យមរយៈពេល៣ខែទៅហើយ ហើយមានមនុស្សជាច្រើននាក់កំពុងបាត់ខ្លួន។

(រូបថត៖ EPA)

មិនត្រឹមប៉ុណ្ណឹង មនុស្សរាប់ម៉ឺននាក់មិនមានអគ្គិសនីប្រើប្រាស់ ហើយប្រព័ន្ធអ៊ីនធើណិតនិងទូរស័ព្ទចល័ត បូករួមទាំងផ្លូវថ្នល់នៅតំបន់មួយចំនួន ក៏ត្រូវកាត់ផ្តាច់ផងដែរ។

ចំណែក ភូមិ Slobozia Conachi ភាគអាគ្នេយ៍ប្រទេសរ៉ូម៉ានីឯណោះវិញ ទឹកជំនន់បានជន់លិចផ្ទះជាង៧០០ខ្នង ខណៈនៅតំបន់ Galati មនុស្សចំនួន៥នាក់ បានបាត់បង់ជីវិត។

(រូបថត៖ Getty)

រីឯនៅអូទ្រីស មានមនុស្សស្លាប់ម្នាក់ ខណៈសេវារថភ្លើងមួយចំនួនត្រូវផ្អាក ហើយផ្លូវក្រោមដីនៅទីក្រុង វីយ៉ែន ក៏ត្រូវបិទផងដែរ។

ចំពោះអ្វីដែលគួរឲ្យព្រួយបារម្ភ! អធិកាបតីអូទ្រីសលោក Karl Nehammer ព្រមានថា ស្ថានភាពព្យុះនឹងកាន់តែអាក្រក់ និងធ្ងន់ធ្ងរទៅៗ។

(រូបថត៖ EPA)

នៅប៉ូឡូញ, ទំនប់នៅទីក្រុង Stonie Slaski បានបាក់ធ្លាយទឹកហូរកម្ទេចផ្ទះសម្បែង ហើយសូម្បីតែស្ពាន ក៏បាក់ដែរ។ ដោយឡែកនៅភាគនិរតី ទឹកទន្លេក្នុងទីក្រុង Glucholazy បានឡើងផុតច្រាំង ជន់លិចទីក្រុងនេះតែម្តង។

សូមបញ្ជាក់ថា ព្យុះ Boris បានវាយប្រហារតំបន់អឺរ៉ុបកណ្តាលនិងខាងកើតយ៉ាងធ្ងន់ធ្ងរ ហើយគេព្យាករថា ស្ថានភាពនឹងមិនទាន់ធូរស្រាលឡើយនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថ្ងៃអាទិត្យនេះ ទឹកទន្លេមេគង្គនៅ វៀងចន្ទន៍ នឹងឡើងដល់ចំណុចកំពូល ដ៏គ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម