Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមបាញ់នុយក្លេអ៊ែរ បើទ្រាំលែងបាន 

បានផុស

នៅ

ក្នុងសារព្រមានបង្ហោះលើតេឡេក្រាម កាលពីចុងសប្តាហ៍កន្លងទៅ, អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានបញ្ជាក់យ៉ាងច្បាស់ថា បើលោកខាងលិចពិតជាបើកដៃឲ្យអ៊ុយក្រែន បាញ់មីស៊ីលចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីមែន ទីក្រុងមូស្គូច្បាស់ជាឆ្លើយតបឲ្យចាស់ដៃហើយ ព្រោះថាការអត់ធ្មត់មានកំណត់ ហើយបើនិយាយពីនុយក្លេអ៊ែរវិញ តាមពិតទៅបើមើលពីស្ថានការណ៍ក្នុងជម្លោះជាមួយទីក្រុងកៀវ, វិមានក្រឹមឡាំង មានហេតុផលអាចប្រើអាវុធនេះបានបាត់ទៅហើយ គ្រាន់តែខ្លួនមិនទាន់ចង់ប៉ុណ្ណោះ។

លោក Dmitry Medvedev (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីខែឧសភាមក អ៊ុយក្រែន បានសុំឲ្យខ្នងបង្អែករបស់ខ្លួននៅលោកខាងលិច ឲ្យបើកភ្លើងខៀវដើម្បីខ្លួនអាចប្រើមីស៊ីលផ្តល់ដោយសម្ព័ន្ធមិត្ត បាញ់ចូលជ្រៅទៅរុស្ស៊ី ប៉ុន្តែជុំវិញបញ្ហានេះ ទីក្រុងមូស្គូ ព្រមានហើយព្រមានទៀតថា សូមលោកខាងលិច គិតឲ្យមែនទែនហើយគិតពីផលវិបាកមុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ រុស្ស៊ី មិននៅស្ងៀមឡើយហើយច្បាស់ណាស់ នឹងមានការឆ្លើយតប។ យើងអាចប្រើអាវុធនុយក្លេអ៊ែរ បើទ្រាំលែងបាន។

លោកបានលើកឧទាហរណ៍ថា «បើតាមគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី យើងអាចបាញ់បានបាត់ទៅហើយពេលដែលអ៊ុយក្រែន វាយលុកចូលតំបន់ Kursk នោះ។ ការដែលរុស្ស៊ីមិនទាន់បាញ់នុយក្លេអ៊ែរ រហូតមកដល់ពេលនេះ គឺដោយសារតែយើងបង្ហាញភាពអត់ធ្មត់ប៉ុណ្ណោះ ប៉ុន្តែរាល់ការអត់ធ្មត់គឺមានកំណត់»។

មីស៊ីលរុស្ស៊ី (រូបថត៖ Telegram)

លើសពីនេះលោកគំរាមថា «មិនបាច់តែនុយក្លេអ៊ែរទេ រុស្ស៊ីអាចឆ្លើយតបទៅអាមេរិកបានជាមួយអាវុធផ្សេងៗ ប៉ុន្តែក៏មានកម្លាំងខ្លាំងបង្កមហន្តរាយមិនធម្មតាដែរ»។

សូមបញ្ជាក់ថា ត្បិតមិន​ទាន់​មាន​ការ​ផ្សាយ​ណា​មួយ​បង្ហាញ​ថា ប្រមុខ​​ប្រទេស​មហាអំណាច​អាមេរិកនិងអង់គ្លេស បាន​សម្រេចចិត្តឲ្យអ៊ុយក្រែនប្រើអាវុធរបស់ខ្លួន បាញ់ចូលរុស្ស៊ីក៏ដោយ ប៉ុន្តែមានព័ត៌មានសម្ងាត់បែកធ្លាយថា សម្ព័ន្ធមិត្តកំពុងធ្វើការលើរឿងនេះហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​អង់គ្លេស​ទំនង​​អនុញ្ញា​ត​ឲ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល​ចម្ងាយឆ្ងាយ​បាញ់ចូលរុស្ស៊ី​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម