ព័ត៌មានអន្ដរជាតិ
សៀងហៃផ្អាកមធ្យោបាយដឹកជញ្ជូននិងសេវាកម្មកម្សាន្តទាំងអស់ ខណៈព្យុះ Bebinca នឹងវាយប្រហារ
ទីក្រុងសៀងហៃបានផ្អាកការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវគោកសំខាន់ៗ ខណៈដែលព្យុះទីហ្វុង Bebinca ដែលអាចក្លាយជាព្យុះត្រូពិចដ៏ខ្លាំងបំផុត វាយប្រហារទីក្រុងនេះក្នុងពេលដ៏ឆាប់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Al Jazeera នៅថ្ងៃទី១៦ខែកញ្ញានេះ។
ព្យុះទីហ្វុងប្រភេទទី១ដែលមានល្បឿនអតិបរិមាប្រហែល១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង មានចម្ងាយប្រហែល៤០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងសៀងហៃ គិតត្រឹមម៉ោង៥ល្ងាចម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ។
ដោយសារឥទ្ធិពលព្យុះនេះ ជើងហោះហើរទាំងអស់ត្រូវបានបញ្ជាឱ្យលុបចោលនៅអាកាសយានដ្ឋានចំនួនពីររបស់ទីក្រុងសៀងហៃ ចាប់ពីម៉ោង៨យប់ល្ងាចថ្ងៃអាទិត្យ។ ចំណែកស្ថានីយ៍រថភ្លើងក្រុងសៀងហៃក៏បានផ្អាកសេវាកម្មមួយចំនួនផងដែរ ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ។
តំបន់កម្សាន្តនានាក្នុងទីក្រុងសៀងហៃ រួមទាំងមជ្ឈមណ្ឌលកម្សាន្តដ៏ពេញនិយម Shanghai Disney ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈដែលសាឡាងភាគច្រើនត្រូវបានផ្អាកសេវាកម្មទៅនិងមកពីកោះ Chongming។ រីឯនៅទីក្រុង Zhejiang កប៉ាល់នានាត្រូវបានប្រមូលផ្ដុំមកវិញ ខណៈដែលឧទ្យានជាច្រើននៅក្នុងទីក្រុងធានី Hangzhou បានប្រកាសបិទ។
គួរបញ្ជាក់ថា ព្យុះទីហ្វុងនេះ បានបោកបក់និងបន្សល់ការបំផ្លាញនៅក្នុងប្រទេសហ្វីលីពីនជាច្រើនមកហើយ និងត្រូវបានគេរំពឹងថានឹងបោកបក់តាមឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន ដោយបានធ្វើឲ្យក្រសួងឧតុនិយមចិនបានចេញការប្រកាសអាសន្នពីព្យុះទីហ្វុងពណ៌ក្រហមនៅរសៀលថ្ងៃអាទិត្យ ដោយព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតប្រទេសចិន។
គួររម្លឹកថា ព្យុះដ៏ខ្លាំងបំផុតដែលបោកបក់មកលើទីក្រុងសៀងហៃក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ គឺព្យុះទីហ្វុង Gloria ក្នុងឆ្នាំ ១៩៤៩ ដែលបានបោកបក់ពេញទីក្រុងជាមួយនឹងល្បឿន ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីក្រុងសៀងហៃត្រូវបានគំរាមកំហែងចុងក្រោយដោយការវាយលុកពីព្យុះទីហ្វុងដ៏មានឥទ្ធិពល Muifaក្នុងឆ្នាំ២០២២។
ជាធម្មតា ទីក្រុងសៀងហៃត្រូវបានរួចផុតពីព្យុះទីហ្វុងដ៏ខ្លាំងដែលបានវាយប្រហារភាគខាងត្បូងបន្ថែមទៀតនៅក្នុងប្រទេសចិន រួមទាំងព្យុះទីហ្វុង Yagi ដែលជាព្យុះបំផ្លិចបំផ្លាញប្រភេទទី ៤ ដែលបានបោកបក់កាត់ខេត្តហៃណានភាគខាងត្បូងកាលពីសប្តាហ៍មុន ប៉ុន្តែទីក្រុងសៀងហៃ និងខេត្តជិតខាងទំនងជាមិនអាចរួចផុតពីព្យុះ Bebinca ទេ។
ជាមួយគ្នានេះការមកដល់របស់ព្យុះ Bebinca ស្របពេលជាមួយពិធីបុណ្យពាក់កណ្តាលសរទរដូវរបស់ចិន ដែលជាបុណ្យមានថ្ងៃឈប់សម្រាករយៈពេលបីថ្ងៃទូទាំងប្រទេស ដែលជនជាតិចិនជាច្រើនធ្វើដំណើរកម្សាន្ត ធ្វើពិធីអបអរ ជួបជុំគ្រួសាររបស់ពួកគេ។
ចំណែកនៅប្រទេសហ្វីលីពីនព្យុះទីហ្វុង Bebinca បានបោកបក់ធ្វើឲ្យរលំដើមឈើសម្លាប់មនុស្ស ៦នាក់ ខណៈព្យុះនេះនាំមកនូវខ្យល់បក់ខ្លាំង និងទឹកជំនន់កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕
អត្ថបទ៖ ប៊ុន សុភាព
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី