ព័ត៌មានអន្ដរជាតិ
លោក Zelenskiy ថា អ៊ុយក្រែនខាតបង់ច្រើន ព្រោះលោកខាងលិចផ្ដល់អាវុធយឺតពេក
លោកប្រធានាធិបតី Volodymyr Zelenskiy បានប្រាប់សារព័ត៌មាន CNN នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៥ខែកញ្ញាថា កងទ័ពអ៊ុយក្រែនកំពុងទទួលរងការខាតបង់យ៉ាងខ្លាំង ដោយសារតែអាវុធរបស់លោកខាងលិចបានមកដល់យឺតពេក ដើម្បីរៀបចំកងកម្លាំងប្រដាប់អាវុធឲ្យបានត្រឹមត្រូវ។

រុស្ស៊ីបាននិងកំពុងដណ្តើមយកទឹកដីនៅផ្នែកខ្លះនៃភាគខាងកើតអ៊ុយក្រែន រួមទាំងតំបន់ជុំវិញក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ ហើយការដណ្ដើមយកទីក្រុងនេះនឹងអាចធ្វើឲ្យរុស្ស៊ីងាយបើកការវាយប្រហារថ្មីទៅកាន់តំបន់ផ្សេងៗទៀតនៅអ៊ុយក្រែន។
លោក Zelenskiy បាននិយាយថា ស្ថានភាពនៅភាគខាងកើតគឺ «តឹងតែងណាស់» ដោយបន្ថែមថាពាក់កណ្តាលនៃកងពលតូចរបស់អ៊ុយក្រែននៅទីនោះពុំមានសព្វាវុធប្រើប្រាស់នោះទេ។
មេដឹកនាំអ៊ុយក្រែន បានសង្កត់ធ្ងន់ថា កញ្ចប់ជំនួយសព្វាវុធដែលសន្យាដោយសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុប ត្រូវបានដឹកជញ្ជូនយឺតយ៉ាវខ្លាំង ដោយកងពលតូចអ៊ុយក្រែនចំនួន១៤ក្រុម កំពុងត្រូវការសព្វាវុធទាំងនោះ តែមកទល់នឹងពេលនេះ ការផ្គត់ផ្គង់បានផ្ដល់ឲ្យកងពលមិនដល់៤ក្រុមផង។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan កាលពីថ្ងៃសៅរ៍បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការលើកញ្ចប់ជំនួយថ្មី «ច្រើនគួរសម» សម្រាប់អ៊ុយក្រែន។
លោក Zelenskiy គ្រោងនឹងជួប និងបង្ហាញផែនការបញ្ចប់សង្រ្គាមដល់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅក្នុងខែកញ្ញានេះ ពាក់ព័ន្ធនឹងចំណុចសំខាន់ៗដូចជា សន្តិសុខ ការគាំទ្រការទូត ព្រមទាំងជំនួយយោធា និងសេដ្ឋកិច្ច។
ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ថា រឿងតែមួយគត់ដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ខ្លាចគឺប្រតិកម្មរបស់ប្រជាជនរុស្ស៊ី ប្រសិនបើសង្រ្គាមបានធ្វើឲ្យពួកគេរងទុក្ខ។ លោក Zelenskiy បានបន្ថែមថា៖ «ធ្វើឲ្យអ៊ុយក្រែនរឹងមាំហើយអ្នកនឹងឃើញថាគាត់នឹងអង្គុយចុះរួចចរចា»។
លោក Zelenskiy ក៏នឹងត្រៀមទាមទារលោក បៃដិន អនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលដៅយោធាចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដោយហេតុថាបច្ចុប្បន្នយន្តហោះចម្បាំងក្រុងមូស្គូបានចាប់ផ្ដើមប្រតិបត្តិការវាយលុកចូលដល់ចម្ងាយ៥០០គីឡូម៉ែត្រហើយពីជួរមុខ បើធៀបនឹងលើកមុនយន្តហោះរុស្ស៊ីហ៊ានបើកចូលត្រឹមតែ១៥០គីឡូម៉ែត្រប៉ុណ្ណោះ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?