ព័ត៌មានអន្ដរជាតិ
ប៉ូលិសវៀតណាម ផាកពិន័យបុរសម្នាក់ ឆ្លៀតឱកាសកេងប្រាក់ពី IShowSpeed
បុរសម្នាក់នៅទីក្រុងហូជីមិញត្រូវបានពិន័យជាប្រាក់ចំនួន ១០លានដុង (៤១០ ដុល្លារអាមេរិក) បន្ទាប់ពីបានកេងប្រាក់លើអ្នកចាក់ផ្សាយដ៏ល្បីល្បាញលើពិភពលោក IShowSpeed សម្រាប់ការជួលឧបករណ៍ ឬស្គីអេឡិចត្រូនិច Hoverboard នៅលើផ្លូវដើរ Nguyen Hue ដែលបង្កឲ្យមានការខឹងសម្បារពីអ្នកទស្សនា។
នគរបាលខណ្ឌទី១ កាលពីថ្ងៃអាទិត្យបានផាកពិន័យបុរសអាយុ២៣ឆ្នាំម្នាក់ដែលមិនបញ្ចេញឈ្មោះ ពីបទប្រើប្រាស់ដងផ្លូវនិងចិញ្ចើមផ្លូវដោយខុសច្បាប់ ដើម្បីជួលស្គីអេឡិចត្រូនិច និងលក់ទំនិញគ្មានប្រភពច្បាស់លាស់ស្របតាមច្បាប់ចរាចរណ៍ផ្លូវគោកនិងរដ្ឋាភិបាល។
បុរសនោះបានទទួលការផាកពិន័យ បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថា គិតប្រាក់លើ Infuencer ជនជាតិអាមេរិកដ៏ល្បីល្បាញដែលមានអ្នកតាមដានជិត ៣០ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នូវចំនួន ១លានដុង (៤០,៧៤ ដុល្លារ) សម្រាប់ការជួលស្គីអេឡិចត្រូនិច hoverboard រយៈពេល៥នាទីនៅលើដងផ្លូវ Nguyen Hue មួយថ្ងៃមុន។
តាមរយៈអ្នកបកប្រែ អ្នកស្ទ្រីមបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការជួល hoverboard ពីអ្នកជួល។ អ្នកជួលលើកដំបូងបានប្រាប់តម្លៃ១០០ដុល្លារដល់គាត់។ ទោះបីជាមានការស្ទាក់ស្ទើរក៏ដោយ ក៏ IShowSpeed នៅតែប្រគល់ប្រាក់ចំនួន១លានដុង ហើយជិះស្គី hoverboard ប្រហែល ៥នាទី។
ហេតុការណ៍នេះត្រូវបានផ្សាយបន្តផ្ទាល់នៅលើប៉ុស្តិ៍ YouTube របស់គាត់ដែលមានអ្នកទស្សនាជិត ១៧០,០០០ នៅពេលនោះ។ អ្នកទស្សនាជាច្រើនបានបញ្ចេញមតិថា តម្លៃជួលគឺខ្ពស់ហួសហេតុ ដោយកត់សម្គាល់ថា ការជួល hoverboard ជាធម្មតាមានតម្លៃត្រឹមតែ ៥០,០០០ ដុង (២ ដុល្លារ) សម្រាប់រយៈពេល ១៥ នាទី ។ ករណីមួយនេះផងដែរ ទទួលបានការចាប់អារម្មណ៍លើបណ្ដាញសង្គម ប៉ូលិសមូលដ្ឋានបានកោះហៅបុរសនោះមកសាកសួរ។
ក្នុងអំឡុងពេលស៊ើបអង្កេត បុរសនោះបានសារភាពថា ជាធម្មតា គាត់បាននាំយកស្គីអេឡិចត្រូនិច hoverboards ចំនួនបី ទៅកាន់ផ្លូវថ្មើរជើង Nguyen Hue សម្រាប់ជួល ហើយជួលក្នុងតម្លៃ ១០០ ដុល្លារក្នុងមួយម៉ោងទៅឲ្យជនបរទេស។

លោក Le Nguyen Viet Nam អនុប្រធាន Ben Nghe Ward ក្នុងតំបន់១ បាននិយាយថា នៅព្រឹកថ្ងៃអាទិត្យ អ្នកតំណាងម្នាក់ បានអមដំណើរបុរសដែលកេញចំណេញទៅកាន់សណ្ឋាគារដែល IShowSpeed ស្នាក់នៅ ដើម្បីប្រគល់ប្រាក់ទៅឲ្យលោកវិញ។ លោក Nam បាននិយាយថា៖ « IShowSpeed បានទទួលយកការសុំទោសដោយបញ្ជាក់ថា ឧប្បត្តិហេតុមិនបានប៉ះពាល់ដល់គាត់ផ្ទាល់ទេ»។
គួរបញ្ចាក់ថា IShowSpeed មានឈ្មោះពិតថា Darren Watkins Jr. គឺជាអ្នកផ្សាយវីដេអូអាយុ ១៩ ឆ្នាំ គេស្គាល់ដោយសារការបង្ហោះវីដេអូអំពីជីវិតផ្ទាល់ខ្លួន និងការប្រាស្រ័យទាក់ទងជាមួយមនុស្សល្បីៗលើពិភពលោក។ លោកបានមកដល់ប្រទេសវៀតណាមនៅថ្ងៃទី១៣ ខែកញ្ញា ដើម្បីទេសចរណ៍ និងចូលរួមព្រឹត្តិការណ៍សារព័ត៌មាន។ ដោយឡែក កាលពីម្សិលមិញ បុរសស្បែកខ្មៅរូបនេះបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធី Gumball 3000 នៅឯខេត្តសៀមរាប ដោយមានវត្តមាន Infuencer ល្បីៗអមដំណើរមកជាមួយផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីតៃវ៉ាន់ម្នាក់ ចោទហាងលក់នំពារថា ដាក់សត្វកន្លាត ឥលូវត្រូវគេប្ដឹងបកវិញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ