Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សយ៉ាងតិច២៤​នាក់​ស្លាប់ និង​៤០​នាក់​​របួស​ក្នុង​ហេតុការណ៍ផ្ទុះ​រថយន្ត​ដឹក​ប្រេង​​នៅ​​ហៃទី

បានផុស

នៅ

មនុស្សយ៉ាងតិច២៥នាក់បានស្លាប់ និងប្រហែល៤០នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងដ៏រន្ធត់មួយគ្រឿង នៅភាគខាងត្បូងប្រទេសហៃទី​ដែល​ប្រឈម​​អំពើ​ហិង្សា​ក្នុង​ប្រទេស​យ៉ាង​ធ្ងន់ធ្ងរ​។ យោងការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៦ខែកញ្ញានេះ។

(រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោក Garry Conille បានឲ្យដឹងថា មានហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងមួយនៅក្នុងតំបន់ Nippes ខណៈជនរងគ្រោះទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេកំពុងត្រូវបានជម្លៀសតាមរយៈឧទ្ធម្ភាគចក្រ។ ចំនួនអ្នកស្លាប់ក្នុងការរាយការណ៍ដំបូងមានចំនួន​១៦នាក់ ខណៈមកដល់ពេលនេះមានចំនួន​យ៉ាងតិច២៤នាក់។

យោងតាមសាក្សី​និយាយ​ថា ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង ខណៈ​ជន​រង​គ្រោះភាគច្រើនបាន​កំពុង​ព្យាយាមប្រមូលយក​ប្រេង​ដែល​លេច​ធ្លាយ​ចេញ​ពី​រថយន្ត​ ចំណែកអ្នកខ្លះទៀតកំពុងឈរមើលអំឡុងពេលដែលរថយន្តដឹកប្រេងនោះបានលេចធ្លាយប្រេង។

អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sainte Therese ក្នុងទីក្រុងកំពង់ផែ Miragoane ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី Port-au-Prince។ ចំណែកជនរងគ្រោះដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់ផ្សេងទៀត។

(រូបភាព៖ X)



គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេដែលប្រទេសហៃទីមានហេតុករណ៍ផ្ទុះរថយន្តដឹកប្រេងដ៏សាហាវបែបនេះ។ ក្នុងឆ្នាំ ២០២១ មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងទីក្រុង Cap-Haitien ភាគខាងជើង នៅពេលដែលរថយន្តដឹកប្រេងបានក្រឡាប់ ខណៈពេលដែលព្យាយាមគេចពីម៉ូតូ។

ស្របពេលប្រទេសនេះប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈកាន់តែធ្ងន់ធ្ងរឡើងដោយសារអំពើហិង្សារបស់ក្រុមក្មេងទំនើង ដែលបានកាន់កាប់ទីក្រុង Port-au-Prince និងតំបន់ផ្សេងៗទៀត។ ជាមួយគ្នានេះការដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់តំបន់ Miragoane បានថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសាររថយន្តដឹកទំនិញត្រូវបានដឹកជញ្ជូនតាមសាឡាង ដើម្បីជៀសវាងផ្លូវហាយវេដែលគ្រប់គ្រងដោយក្រុមក្មេងទំនើងជុំវិញទីក្រុង Port-au-Prince ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម