ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅ មីយ៉ាន់ម៉ា សម្លាប់មនុស្សច្រើនឡើងៗ ដល់ទៅជាង ១០០នាក់
ក្រោយបង្ហាញឥទ្ធិពល ព្រមទាំងសម្លាប់មនុស្សនៅចិន ហ្វីលីពីន ថៃ និងវៀតណាម, ព្យុះកំណាច យ៉ាកជី បានក៏បង្កទុក្ខវេទនាដល់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយបង្កើតជាទឹកជំនន់សម្លាប់មនុស្សដល់ទៅ១១៣នាក់ ចាប់តាំងពីវាវាយប្រហារប្រទេសនេះកាលពីថ្ងៃទី៩ខែកញ្ញឆ្នាំ២០២៤។

ឥទ្ធិពលព្យុះនេះ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី ហើយក្រៅពីសម្លាប់មនុស្សជាង១០០នាក់, យ៉ាកជី ក៏បណ្តាលឲ្យមនុស្ស៦៤នាក់ទៀតបាត់ខ្លួន និង៣២០ ០០០នាក់ ត្រូវជម្លៀសផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលយោធាគឺលោក Zaw Min Tun, តួលេខមនុស្សស្លាប់និងជនរងគ្រោះ អាចហក់ឡើងខ្ពស់ជាងនេះថែមទៀត។

ក្រៅពីប៉ះពាល់ដល់មនុស្ស, គិតត្រឹមថ្ងៃអាទិត្យទី១៥ខែកញ្ញា ឥទ្ធិពលព្យុះយ៉ាកជី ក៏កម្ទេចផ្ទះ៦៦ ០០០ខ្នង និងបំផ្លាញសាលារៀន ៣៧៥ខ្នងផងដែរ។ លើសពីនេះ វាបានរំខានដល់ប្រព័ន្ធទូរស័ព្ទចល័តនិងអ៊ីនធើណិត ហើយថែមទាំងធ្វើឲ្យបាក់ទំនប់ទឹកចំនួន៥ ទៀតផង។
សូមបញ្ជាក់ថា យ៉ាកជី គឺជាព្យុះមានឥទ្ធិពលបំផុតដែលវាយប្រហារអាស៊ីក្នុងឆ្នាំនេះ ដោយវាបានបង្កការបំផ្លិចបំផ្លាញក្នុងប្រទេសជាច្រើន។ យ៉ាងណាមិញ វាមិនមែនជារឿងចម្លែកឡើយដែលអាស៊ីអាគ្នេយ៍ តែងជួបព្យុះអំឡុងរដូវនេះ ប៉ុន្តែដោយសារបម្រែបម្រួលអាកាសធាតុ ទើបព្យុះកាន់តែកាចសាហាវទៅៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជារឿងកម្រ! របបសឹកមីយ៉ាន់ម៉ា ស្នើសុំជំនួយបរទេស ដើម្បីដោះស្រាយគ្រោះទឹកជំនន់

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?