Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង Bebinca ចាប់ផ្ដើមវាយប្រហារទីក្រុងសៀងហៃ

បានផុស

នៅ

ព្យុះទីហ្វុង Bebinca ដ៏ខ្លាំងបំផុតបានកពុងវាយលុកទីក្រុងសៀងហៃមិនធ្លាប់មានតាំងពីឆ្នាំ ១៩៤៩ ដែលពេលនេះបានផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋមួយចំនួន ខណៈមនុស្សរាប់ម៉ឺននាក់កំពុងត្រូវបានជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន APនៅថ្ងៃទី១៦ខែកញ្ញានេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សជាង៤១៤០០០ នាក់ត្រូវបានជម្លៀសចេញនៅថ្ងៃចន្ទនេះ មុនពេលមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងដែលបណ្ដាលមកពីឥទ្ធិពលរបស់ព្យុះ Bebinca។ សាលារៀនត្រូវបានបិទ ហើយមនុស្សត្រូវបានណែនាំអោយស្នាក់នៅក្នុងផ្ទះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា អ្នកសង្គ្រោះបន្ទាន់ជាង៦០០០០នាក់ និងអ្នកពន្លត់អគ្គីភ័យជាច្រើនអ្នកទៀតកំពុងត្រៀមជើងដើម្បីផ្តល់ជំនួយនៅក្នុងទីក្រុងនេះ។

សេវាកម្មជើងហោះហើរ សាឡាង និងរថភ្លើងត្រូវបានផ្អាកនៅក្នុងទីក្រុងសៀងហៃ និងក្នុងខេត្តជិតខាង ដែលរំខានដល់ការធ្វើដំណើរក្នុងអំឡុងពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះរយៈពេលបីថ្ងៃរបស់ប្រទេសចិន។ អាកាសយានដ្ឋានរបស់ទីក្រុងសៀងហៃបានលុបចោលជើងហោះហើរជាង១៤០០ ចាប់ពីថ្ងៃអាទិត្យ និងរហូតដល់ថ្ងៃចន្ទ ខណៈដែលនៅទីក្រុង Hangzhou ចម្ងាយប្រហែល ១៧០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសៀងហៃ អាជ្ញាធរក៏បានលុបចោលជើងហោះហើរជាង ១៨០ផងដែរ។

ព្យុះទីហ្វុង Bebinca បានបោកបក់នៅប្រហែលម៉ោង៧:៣០ ព្រឹក នៅក្នុងសង្កាត់ម Pudong ដែលមានខ្យល់បក់ ១៥១ គីឡូម៉ែត្រក្នុងមួយម៉ោង។ វា​បាន​ចុះខ្សោយ​ និង​បាន​រំកិល​ចូល​ក្នុង​ផ្នែក​នៃ​ខេត្ត Jiangsu, Anhui និង Zhejiang ។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានបំផ្លាញ ឬបំផ្លាញដើមឈើជាង១០០០០ដើម ផ្តាច់ចរន្តអគ្គិសនីផ្ទះប្រជាពលរដ្ឋយ៉ាងហោចណាស់ ៣៨០គ្រួសារ ខូចខាតផ្ទះចំនួន៤ ខ្នង និងយ៉ាងហោចណាស់មនុស្សម្នាក់រងរបួស។ ជាមួយគ្នានេះក្រសួងឧតុនិយមបានព្យាករណ៍ថាទីក្រុងសៀងហៃ និងផ្នែកខ្លះនៃខេត្តជិតខាងនឹងទទួលរងទឹកភ្លៀងរហូតដល់ ៣០ សង់ទីម៉ែត្រ នៅចន្លោះថ្ងៃចន្ទ ដល់ថ្ងៃពុធ។

(រូបភាព៖​ AP)

គួររបញ្ជាក់ថាទីក្រុងសៀងហៃ ដែលមានប្រជាជនចំនួន២៥ លាននាក់ កម្រនឹងទទួលរងការវាយប្រហារដោយព្យុះទីហ្វុងដ៏ខ្លាំងណាស់ដោយទីក្រុងនេះតែងតែរួចផុតពីព្យុះសាហាវជារឿយៗ បើទោះបីព្យុះទីហ្វុង Yagi បានបោកបក់លើកោះ ហៃណាន ភាគខាងត្បូងរបស់ប្រទេសចិន កាលពីដើមខែនេះ និងបានបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ។

ស្របពេលជាមួយគ្នានេះប្រទេសនានានៅអាស៊ីអាគ្នេយ៍ដូចជានៅប្រទេសមីយ៉ាន់ម៉ាព្យុះ Yagi បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៤នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន។ រួមទាំងមាន​អ្នក​ស្លាប់​៤​នាក់​នៅ​ហៃណាន យ៉ាង​ហោច​១០​នាក់​ស្លាប់​នៅ​ថៃ និង​២០​នាក់​នៅ​ហ្វីលីពីន។ ចំណែកនៅប្រទេសវៀតណាមមានមនុស្សជាង ២៣០ នាក់បានស្លាប់ដោយសារឥទ្ធិពលព្យុះ Yagi បង្កជាទឹកជំនន់ និងបំណាក់ដីជាបន្តបន្ទាប់ ខណៈមនុស្សរាប់សិបនាក់ទៀតនៅតែបាត់ខ្លួន និងបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)

អតត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម