Connect with us

ព័ត៌មានអន្ដរជាតិ

យ៉ាងហោចណាស់មនុស្ស៨នាក់ស្លាប់ ក្នុងពេលប៉ុនប៉ងឆ្លងកាត់ផ្លូវទឹកអង់គ្លេស

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស៨នាក់បានស្លាប់ក្នុងអំឡុងពេលប៉ុនប៉ងឆ្លងកាត់​​​ដែនទឹកភាគខាងជើងប្រទេសបារាំង​​ចូល​ទៅកាន់ប្រទេស​​អង់គ្លេស​ ។ នេះបើយោងតាមការចេញផ្សាយរបស់តីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៦ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សោកនាដកម្មនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ចុង​សប្តាហ៍​ពាក់កណ្តាលអធ្រាត្រ នៅពេលដែលអាជ្ញាធរបានប្រទះឃើញ​ទូក​មួយគ្រឿងផ្ទុកមនុស្សរាប់សិបនាក់ ស្ថិតក្នុងភាពអាសន្ននៅជិតឆ្នេរមួយក្នុងទីក្រុង Ambleteuse។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរដែនសមុទ្របារាំងដែលទទួលបន្ទុកដែនទឹកនេះ និងសមុទ្រខាងជើង បាននិយាយថា កប៉ាល់ជួយសង្គ្រោះបារាំងត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ហើយសេវាជួយសង្គ្រោះបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ជនចំណាកស្រុកចំនួន៥៣នាក់នៅលើឆ្នេរខ្សាច់ តែ​ទោះ​បី​មាន​ការ​ថែទាំ​សង្គ្រោះ​បន្ទាន់​ក៏​ដោយ មនុស្ស ៨ នាក់​បាន​ស្លាប់​។

លើសពីនេះមនុស្ស ៦ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្ថានភាពសង្គ្រោះបន្ទាន់ រួមទាំងទារកអាយុ ១០ខែដែលមានការថយចុះកម្តៅខ្លាំងផងដែរ ខណៈអ្នកនៅរស់រានមានជីវិតមកពីប្រទេសអេរីទ្រា ស៊ូដង់ ស៊ីរី អាហ្វហ្គានីស្ថាន អេហ្ស៊ីប និងអ៊ីរ៉ង់។

ទូកនេះផ្ទុកមនុស្សបានចំនួន ៥៩ នាក់បានចេញដំណើរពីឆ្នេរក្បែរទីក្រុងVimont និងបានរងការប៉ះទង្គិចនៅ​លើ​ថ្ម។យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា អ្នកនៅរស់រានមានជីវិតចំនួន៥១នាក់ត្រូវបានគេនាំទៅកាន់មជ្ឈមណ្ឌលទទួលជនចំណាស្រុកក្នុងទីក្រុង Toulouse ខណៈការិយាល័យរបស់រដ្ឋអាជ្ញានៅទីក្រុង Boulogne-sur-mer បានកំពុងបើកការស៊ើបអង្កេត។

(រូបភាព៖ AP)

ច្បាប់សិទ្ធិជ្រកកោនកាន់តែតឹងរ៉ឹងរបស់អឺរ៉ុប បានធ្វើឲ្យមានការកើនឡើងនូវភាពភ័យខ្លាច និងការប្រព្រឹត្តដោយអរិភាពលើជនចំណាកស្រុក ខណៈយ៉ាងហោចណាស់ជនចំណាកស្រុកចំនួន ៤៦នាក់បានស្លាប់ ខណៈពេលដែលព្យាយាមឆ្លងទៅចក្រភពអង់គ្លេសក្នុងឆ្នាំនេះ។

យ៉ាងហោចណាស់មនុស្ស ១៣៧,៥៦៣ នាក់បានទៅដល់ចក្រភពអង់គ្លេសបន្ទាប់ពីបានឆ្លងកាត់ប៉ុស្តិ៍ពីប្រទេសបារាំងចាប់តាំងពីឆ្នាំ ២០១៨ នេះបើយោងតាមតួលេខរបស់ U.K. Home Office ។ កាលពីថ្ងៃសៅរ៍តែមួយថ្ងៃ ទូកចំនួន ១៤ ដែលដឹកជនចំណាកស្រុកចំនួន ៨០១ នាក់បានទៅដល់ប្រទេសអង់គ្លេស។ ស្របពេលដែលមានការធ្វើចំណាកស្រុកកើនឡើងជាបន្តបន្ទាប់កាល​ពី​ខែ​កក្កដា ជន​ចំណាក​ស្រុក​បួន​នាក់​បាន​ស្លាប់​ដោយទូក​ក្រឡាប់​ ខណៈមនុស្សប្រាំនាក់ផ្សេងទៀត រួមទាំងកុមារម្នាក់បានស្លាប់នៅក្នុងការប៉ុនប៉ងមួយផ្សេងទៀតនៅក្នុងខែមេសា៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម