ព័ត៌មានអន្ដរជាតិ
បៃដិន ចេញបញ្ជាដាច់ណាត់ ឲ្យពង្រឹងសន្តិសុខ ការពារសុវត្ថិភាពជូន ត្រាំ ឲ្យបាន
ក្រោយពេលលោក ដូណាល់ ត្រាំ ត្រូវគេប៉ងធ្វើឃាតជាលើកទីពីរ ស្រាប់តែប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានចេញបញ្ជាដាច់ណាត់ឲ្យសេវាសម្ងាត់ ត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីការពារសុវត្ថិភាពរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សសាធារណរដ្ឋ។

តាមការចុះផ្សាយរបស់ Sky News នៅថ្ងៃចន្ទទី១៦ខែកញ្ញាឆ្នាំ២០២៤, ប្រធានាធិបតីអាមេរិកនិយាយថា លោកធូរចិត្តដែលលោក ត្រាំ មិនកើតអី ពេលត្រូវខ្មាន់កាំភ្លើងប៉ងយកជីវិតទាំងកំពុងលេងវាយកូនហ្គោលនៅទីលានក្នុងទីក្រុង West Palm Beach នៃរដ្ឋ ហ្វ្លរីដា។
ចំណែក តាមការបញ្ជាក់ពីរដ្ឋអាជ្ញាក្រុង West Palm Beach, ខ្មាន់កាំភ្លើងឈ្មោះ Ryan Wesley Routh ប្រដាប់ដោយអាវុធ AK-47 បានសំងំក្នុងគុម្ពោតព្រៃដេកចាំបាច់លោកត្រាំពីខាងក្រៅរបងទីលានវាយកូនហ្គោល តែត្រូវសេវាសម្ងាត់មើលឃើញទាន់ រួចក៏មានការផ្ទុះអាវុធ ក្រោយមកក៏ចាប់ខ្លួនជនសង្ស័យបាន។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនមានត្រូវរបួសទេ ហើយត្រូវនាំទៅកាន់កន្លែងសុវត្ថិភាព។
ភ្លាមៗក្រោយកើតហេតុ លោក បៃដិន បានបញ្ជាឲ្យសេវាសម្ងាត់ ត្រូវប្រើគ្រប់ធនធានដែលមាននិងមធ្យោបាយទាំងអស់ ដើម្បីធានាសន្តិសុខជូនលោក ត្រាំ កុំឲ្យមានការគំរាមកំហែងបែបនេះទៀត។ មិនត្រឹមប៉ុណ្ណឹង លោកបៃដិន ថែមទាំងចេញបញ្ជាឲ្យ FBI បើកការស៊ើបអង្កេតបន្ទាន់ លើករណីនេះផងដែរ។

សូមបញ្ជាក់ជាថ្មី ឧបទ្ទវហេតុនេះកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត អំឡុងពេលជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania។
ពេលនោះ លោកត្រាំ ត្រូវរបួសត្រចៀក ដោយគ្រាប់កាំភ្លើងរបស់ Thomas Matthew Crooks ប៉ុន្តែជនសង្ស័យត្រូវអ្នកបាញ់ស៊ីប បាញ់សម្លាប់នៅនឹងកន្លែង៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ