ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្រកាសបន្តដាក់ពង្រាយនាវារបស់ខ្លួនក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង
ឆ្មាំសមុទ្រហ្វីលីពីន បាននិយាយនៅថ្ងៃទី១៦ខែកញ្ញានេះថា រដ្ឋាភិបាលក្រុងម៉ានីលនឹងបន្តដាក់ពង្រាយនាវានៅក្នុងតំបន់ Sabina Shoal នៃសមុទ្រចិនខាងត្បូង បើទោះជានាវា១គ្រឿងរបស់ហ្វីលីពីនបានធ្វើដំណើរវិលត្រឡប់ចូលកំពង់ផែវិញ ក្រោយពីការឈរជើងរយៈពេល៥ខែនៅទីនោះ។
អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន (PCG) លោក Jay Tarriela បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងនឹងរក្សាវត្តមាននៅលើដែនទឹកទាំងនេះ»។
នាវារបស់ PCG ឈ្មោះ Teresa Magbanua ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Sabina Shoal ក្នុងខែមេសា ដើម្បីត្រួតពិនិត្យនូវអ្វីដែលទីក្រុងម៉ានីលសង្ស័យថាជាសកម្មភាពទាមទារដីខ្នាតតូចរបស់ចិននៅក្នុងតំបន់នោះ។ នាវា Teresa Magbanua បានត្រលប់ទៅកំពង់ផែវិញកាលពីថ្ងៃអាទិត្យ។
លោក Tarriela បាននិយាយថា ការវិលត្រឡប់នេះ មិនទាក់ទងនឹងការទាមទាររបស់ចិនដែលឲ្យទីក្រុងម៉ានីលដកនាវារបស់ខ្លួនចេញនោះទេ ផ្ទុយទៅវិញ ការវិលចូលកំពង់ផែគឺដើម្បីធ្វើការជួសជុល និងផ្ដល់តម្រូវការផ្នែកវេជ្ជសាស្រ្តសម្រាប់ក្រុមនាវិក។
តំបន់ Sabina Shoal ដែលចិនសំដៅថាជាតំបន់ថ្មប៉ប្រះទឹក Xianbin និងហ្វីលីពីនហៅថាជា Escoda Shoal ស្ថិតនៅភាគខាងលិចនៃខេត្ត Palawan ក្នុងប្រទេសហ្វីលីពីន ហើយក៏ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ក្រុងម៉ានីល។
លោក Tarriela បានបន្ថែមថា៖ «ដោយមិនគិតពីទំហំនាវា ចំនួននាវាប៉ុន្មានគ្រឿង គោលបំណងសំខាន់ និងការប្តេជ្ញាចិត្តរបស់បញ្ជាការ (PCG) គឺត្រូវប្រាកដគ្រប់ពេលវេលាថា វត្តមានឆ្មាំសមុទ្រនៅតែមាននៅក្នុងច្រាំងសមុទ្រ»។
ឆ្មាំសមុទ្រចិន បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបន្តសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹក ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ទីក្រុងប៉េកាំង ដោយស្របតាមច្បាប់ និងការការពារអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ។
ប្រទេសចិនទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងភាគច្រើន ដែលទាំងតំបន់ទាំងនោះក៏មានការអះអាងពីប្រទេសព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមផងដែរ។
នៅឆ្នាំ២០១៦ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្រុងឡាអេ បានរកឃើញថា ការទាមទារដ៏ធំរបស់ប្រទេសចិនមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ។ យ៉ាងណា សេចក្តីសម្រេចនេះត្រូវរដ្ឋាភិបាលក្រុងប៉េកាំងច្រានចោល៕
ដោយ៖ ឈាង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់