ព័ត៌មានអន្ដរជាតិ
មេដឹកនាំលោកខាងលិចខ្វែងគំនិតគ្នាលើសំណើអ៊ុយក្រែនក្នុងការប្រើមីស៊ីលផ្លោង
ខណៈអ៊ុយក្រែនទទួចចង់ប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយសម្រាប់ការបាញ់ផ្លោងចូលទឹកដីរុស្ស៊ីដែលជាសត្រូវចាប់តាំងពីដើមឆ្នាំ២០២២នោះ មេដឹកនាំបស្ចឹមប្រទេសសំខាន់ៗដែលគំាទ្រអ៊ុយក្រែននៅបន្តខ្វែងគំនិតគ្នាលើការបម្រាមប្រើប្រាស់អាវុធប្រភេទនេះចូលទឹកដីរុស្ស៊ីដែលជាមហាអំណាចនុយក្លេអ៊ែរ។
មកដល់ថ្ងៃទី១៦ខែកញ្ញានេះ ទាហានអ៊ុយក្រែនបានវាយចូលទឹកដីរុស្ស៊ីប្រហែល៣០គីឡូម៉ែត្រ និងកាន់កាប់នៅតំបន់ Kursk អស់រយៈពេល៤០ថ្ងៃ ប៉ុន្តែការរីកចម្រើនក្នុងការរុលទៅមុខបាននៅទ្រឹងនៅឡើយ ខណៈរុស្ស៊ីក៏បង្កើនការវាយប្រហារនៅតំបន់ផ្សេងៗចូលទឹកដីអ៊ុយក្រែន ដែលបង្កើតទៅជាសមរភូមិដ៏សែនក្តៅគគុកក្នុងរយៈពេលចុងក្រោយនេះ។
ប្រឈមស្ថានភាពដ៏តានតឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេឡេនស្គី បានទទូចឱ្យមហាអំណាចបស្ចឹមប្រទេសមានសហរដ្ឋអាមេរិកជាដើមលើកលែងបម្រាមដែលហាមខ្លួនក្នុងការប្រើប្រាស់អាវុធរបស់ពួកគេសម្រាប់ការបាញ់ចូលទឹកដីរុស្ស៊ីក្នុងជម្រៅឆ្ងាយៗ ដើម្បីបង្អាក់សកម្មភាពប្រយុទ្ធរបស់កងទ័ពរុស្ស៊ី។
ក៏ប៉ុន្តែរហូតដល់ពេលនេះ មេដឹកនាំលោកខាងលិចសំខាន់ៗនៅតែខ្វែងគំនិតគ្នាក្នុងការបើកឱ្យប្រើប្រាស់អាវុធរបស់ប្រទេសពួកគេដោយភាគីអ៊ុយក្រែនក្នុងទឹកដីរុស្ស៊ីដែលបានព្រមានថ្មីៗនេះអំពីលទ្ធភាពប្រឈមមុខដាក់គ្នាផ្ទាល់ ប្រសិនពួកគេអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់ចូលទឹកដីដោយប្រើអាវុធរបស់ពួកគេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/Olaf-Scholz-Germany.jpg)
ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបញ្ចប់កិច្ចប្រជុំទ្វេភាគីរបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចព្រលយពីការបើកភ្លើងខៀវរបស់ពួគេដល់ប្រទេសអ៊ុយកែនក្នុងការប្រើប្រាស់មីស៊ីលផ្លោង អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានចេញមកបដិសេធការផ្គត់ផ្គង់អាវុធ និងការប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយរបស់អាល្លឺម៉ង់។
មេដឹកនាំអាល្លឺម៉ង់ក្នុងពេលកន្លងមកបានបង្ហាញបំណងផ្គត់ផ្កង់មីស៊ីលបាញ់បានឆ្ងាយ Taurus របស់ខ្លួនដល់ប្រទេសអ៊ុយក្រែន ប៉ុន្តែរហូតដល់ពេលនេះមិនទាន់មានការផ្គត់ផ្គង់នៅឡើយទេ។
តាមការដកស្រង់របស់ទទីភា្នក់ងារព័ត៌មានអាល្លឺម៉ង់ DPA លោក Olaf Scholz បាននិយាយប្រាប់៖«ការផ្គត់ផ្គង់អាវុធនេះក៏អនុវត្តទៅលើអាវុធផ្សេងៗទៀត។ បើសិនយើងផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ដែលអាចផ្លោងក្នុងរយៈចម្ងាយឆ្ងាយ។ នេះជាមធ្យោបាយ វាដដែលជាដដែល»។
DPA បានស្រង់សម្តីលោក Olaf Scholz ដូចនិយាយថា៖«ព្រោះហេតុដូច្នេះ ខ្ញុំប្រកាន់គោលជំហររបស់ខ្ញុំ សូម្បីប្រទេសផ្សេងៗដទៃទៀតសម្រេចចិត្តធ្វើបែបនោះក៏ដោយ ខ្ញុំនឹងមិនធ្វើវាទេ ព្រោះខ្ញុំចាត់ថាវាជាបញ្ហា»។
ក្នុងជំនួបទ្វេភាគីរវាងមេដឹកនាំអង់គ្លេសនិងសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុន គ្មានការប្រកាសផ្លូវការណាមួយដែលអាចអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែនប្រើប្រាស់អាវុធចម្ងាយឆ្ងាយដែលពួកគេបានដាក់កំហិតនោះឡើយ ប៉ុន្តែនៅមុនជំនួបផ្លូវការ មេដឹកនាំទាំងពីរ បានអះអាងរៀងៗខ្លួនថា ប្រទេសរបស់គេរៀងខ្លួនប្រហែលអាចអនុញ្ញាតអ៊ុយក្រែនប្រើមីស៊ីលបាញ់បានឆ្ងាយចូលទឹកដីរុស្ស៊ីនៅពេលដ៏ខ្លី។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ ថាតើត្រូវអនុញ្ញាតឱ្យទីក្រុងកៀវប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ីដែរឬទេ។ ក្រោយជំនួបប្រមុខមហាអំណាចទាំងពីរគឺ ការប្រកាសផ្លូវការហាក់ស្ងាត់ទៅវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/Joe-Biden-and-UKs-PM-1024x621.jpg)
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ផ្សាយនៅថ្ងៃទី១៥ខែកញ្ញាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់លើកឡើងថា ប្រទេសអ៊ុយក្រែនគ្មានសមត្ថភាពបាញ់ផ្លោងចូលទឹកដីរុស្ស៊ីដោយគ្មានជំនួយពីបស្ចឹមប្រទេសឡើយ ពីព្រោះវាត្រូវការការស៊ើបការណ៍ពីផ្កាយរណប និងការបញ្ចូលទិន្នន័យដើម្បីធ្វើវាបាន។
យោងតាមប្រធានាធិបតី រុស្ស៊ី ការប្រជុំពិភាក្សានានាពេលថ្មីៗក្នុងចំណោមប្រទេសនៃអង្គការណាតូ មិនត្រឹមតែនិយាយអំពីលទ្ធភាពនៃការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប៉ុណ្ណោះទេ ប៉ុន្តែក៏ពិភាក្សាថាតើជាប់ពាក់ព័ន្ធផ្ទាល់ក្នុងជម្លោះអ៊ុយក្រែន។ លោក ពូទីន និយាយថា ទីក្រុងមូស្កូនឹងឆ្លើយតបចំពោះការគំរាមកំហែងដែលនឹងត្រូវបានបង្កើតឡើងសម្រាប់ប្រទេសរុស្ស៊ី៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច