ព័ត៌មានអន្ដរជាតិ
ពូទីន បញ្ជាឲ្យរុស្ស៊ីពង្រីកកម្លាំងទ័ពសកម្ម ១.៥លាននាក់ ឡើងឈរលេខ២លើលោក
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី១៦ខែកញ្ញាឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយបញ្ជាឲ្យបង្កើនកងកម្លាំងប្រដាប់អាវុធដល់ទៅ ២ ៣៨៩ ១៣០នាក់ ហើយក្នុងនោះក៏មានរួមមានទាំងទាហានសកម្មចំនួន១.៥លាននាក់ផងដែរ ធ្វើឲ្យរុស្ស៊ី ឡើងឈរលេខ២នៅពីក្រោយចិន ក្នុងនាមជាប្រទេសមានទាហានសកម្មច្រើនជាងគេលើពិភពលោក។

ស្របពេលជាមួយគ្នានោះ លោកពូទីន ក៏បញ្ជាឲ្យរដ្ឋាភិបាល បញ្ចេញកញ្ចប់ថវិកាបន្ទាន់ដល់ក្រសួងការពារជាតិផងដែរ ដើម្បីបើកយុទ្ធនាការរើសទាហាននេះ។
ចាប់តាំងពីឆ្នាំ២០២២មក លោក ពូទីន បានចេញបញ្ជាឲ្យបង្កើនទំហំទាហានសកម្មចំនួន២លើករួចមកហើយ ដោយលើកទីមួយមួយបង្កើន ១៣៧ ០០០នាក់ និងលើកទីពីរ ១៧០ ០០០នាក់។

ជុំវិញការកែនទាហានលើកមុន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ពន្យល់ថា សកម្មភាពបែបនេះ គឺដោយសារតែសង្រ្គាមខ្ចីដៃ ដែលលោកខាងលិច យកអ៊ុយក្រែន មកប្រយុទ្ធជាមួយទីក្រុងមូស្គូ។
ទន្ទឹមនោះ ក្រសួងការពារជាតិរុស្ស៊ីក៏បញ្ជាក់ដែរថា ការរើសទ័ពគឺមិនមានការបង្ខិតបង្ខំអ្វីទេ សំខាន់ឲ្យតែពលរដ្ឋស្ម័គ្រចិត្តនិងមានកិច្ចសន្យាត្រឹមត្រូវ។ ក្រសួងក៏បញ្ជាក់ដែរថា ការសម្រេចចិត្តពង្រីកទំហំកងកម្លាំង គឺដោយសារតែណាតូគំរាមកំហែងខ្លាំងពេក ជាពិសេសសមាជិកនៃប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បានចល័តទ័ពនៅតាមព្រំដែនរុស្ស៊ី ដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសបន្ថែម និងអាវុធវាយប្រហារ ច្រើនឡើងៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ សង្គ្រាមជាមួយលោកខាងលិចនឹងផ្ទុះ បើហ៊ានឲ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?