ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅអឺរ៉ុបកាន់តែធ្ងន់ សម្លាប់មនុស្សកាន់តែច្រើន
ស្ថានការណ៍គ្រោះធម្មជាតិនៅតំបន់អឺរ៉ុបឯណោះក៏កំពុងតែធ្ងន់ធ្ងរដែរ ជាពិសេសតំបន់មួយចំនួននៅប្រទេសប៉ូឡូញនិងសាធារណរដ្ឋឆែក បានជម្លៀសពលរដ្ឋជាបន្ទាន់ រីឯអឺរ៉ុបកណ្តាល ត្រូវប្រឈមនឹងគ្រោះទឹកជំនន់អាក្រក់បំផុតមិនធ្លាប់មានសោះក្នុងរយៈពេលពីរទសវត្សរ៍ ខណៈតួលេខមនុស្សស្លាប់ក៏បានកើនឡើងជាបន្តបន្ទាប់ដែរ។

កន្លែងដែលរងគ្រោះខ្លាំងបំផុតគឺនៅព្រំដែន ឆែក-ប៉ូឡូញ ដោយនៅទីនោះ ភ្លៀងធ្លាក់ខ្លាំងតាំងពីចុងសប្តាហ៍បានបង្កទុក្ខវេទនាដល់ប្រជាជន ហើយធ្វើឲ្យទឹកទន្លេហក់ឡើងខ្ពស់ ហូរបំបាក់ស្ពាន កម្ទេចផ្ទះសម្បែង បំផ្លាញយានយន្ត និងបង្ខំឲ្យមនុស្សជម្លៀសជាបន្ទាន់។
នៅទីក្រុង Nysa ភាគខាងត្បូងប្រទេសប៉ូឡូញ, មនុស្សជាង ៤០ ០០០នាក់ ត្រូវបង្ខំចិត្តជម្លៀសជាបន្ទាន់ដោយសារទឹកទន្លេឡើងផុតច្រាំងបង្កការជន់លិច ខណៈនៅ Ostrava ភាគឦសានសាធារណរដ្ឋឆែក ទំនប់នៅទន្លេ Odra បានបាក់ បណ្តាលឲ្យជន់លិចតំបន់មួយចំនួនរួមទាំងរោងចក្សគីមី BorsodChem ផងដែរ និងជម្លៀសមនុស្សរាប់ពាន់នាក់។

និយាយពីជនរងគ្រោះវិញ គិតត្រឹមព្រឹកថ្ងៃអង្គារទី១៧ខែកញ្ញាឆ្នាំ២០២៤ មនុស្សស្លាប់ដោយសារទឹកជំនន់នៅតំបន់អឺរ៉ុបកណ្តាលនិងខាងកើតនេះ បានកើនឡើងដល់១៧នាក់ហើយ។
នៅស្លូវ៉ាគី វិញ ត្បិតគ្រោះធម្មជាតិមិនទាន់វាយប្រហារខ្លាំង ប៉ុន្តែទីក្រុង ប្រាទីស្លាវ៉ា កំពុងត្រៀមខ្លួនទប់ទល់ជាមួយទឹកជំនន់រួចជាស្រេច ព្រោះថាទឹកទន្លេ Danube កំពុងហក់ឡើងក្នុងកម្រិតគួរឲ្យព្រួយបារម្ភ រីឯទីក្រុងប៊ុយដាប៉ែស ក៏កំពុងប្រុងជើងការដែរ ដោយទាហានរហូតដល់ ១២ ០០០នាក់ ត្រូវបានដាក់ពង្រាយរួចជាស្រេច ដើម្បីប្រចាំការជួយសង្គ្រោះពលរដ្ឋ។

ក្រៅពីគំរាមកំហែងដល់អាយុជីវិតមនុស្ស គ្រោះធម្មជាតិក៏កាត់ផ្តាច់ផ្លូវថ្នល់ ផ្អាកជើងហោះហើរ ប៉ះពាល់ដល់បណ្តាញដឹកជញ្ជូន រំខានប្រព័ន្ធអ៊ីនធើណិតនិងទូរស័ព្ទចល័ត ថែមទាំងផ្តាច់ចរន្តអគ្គិសនីផងដែរ។
សូមបញ្ជាក់ថា គ្រោះធម្មជាតិនៅអឺរ៉ុប គឺបណ្តាលមកពីឥទ្ធិពលព្យុះ Boris ហើយព្យុះនេះមិនទាន់អស់ចំហាយទេ ខណៈគេព្យាករថា វានឹងបង្កទុក្ខលំបាកដល់ប្រជាជននៅប៉ុន្មានថ្ងៃទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ