ព័ត៌មានអន្ដរជាតិ
ភូកេត ប្រឈមបាក់ថ្មភ្នំនិងគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំង
នៅខេត្តភូកេតប្រទេសថៃ កាលពីថ្ងៃចន្ទទី១៦ខែកញ្ញាឆ្នាំ២០២៤ មានភ្លៀងធ្លាក់ខ្លាំងណាស់ ជាហេតុជំរុញឲ្យមានការព្រមានអំពីហានិភ័យគ្រោះទឹកជំនន់ បំណាក់ដី និងបាក់ថ្មភ្នំថែមទៀត។

តាមការចុះផ្សាយរបស់ Thai PBS, ផ្លូវមួយចំនួននៅភូកេត ត្រូវទឹកជន់លិច ចំណែកនៅសហគមន៍ Ban Kata ឯណោះ អាជ្ញាធរបានជូនដំណឹងឲ្យប្រុងប្រយ័ត្នព្រោះថា ទឹកហូរខ្លាំងចុះពីលើភ្នំ Nak Kerd បានធ្វើឲ្យបាក់ថ្ម មកក្រោម។
បំណាក់ថ្មគឺជាអ្វីដែលមន្ត្រីកំពុងព្រួយបារម្ភព្រោះថា ហេតុការណ៍បែបនេះធ្លាប់កើតឡើងម្តងមកហើយកាលពីប៉ុន្មានថ្ងៃមុន ហើយបូករួមថែមការបាក់ដីភក់, មនុស្សចំនួន១៣នាក់នៅ Ban Kata ត្រូវបាត់បង់ជីវិត ខណៈ១៩នាក់ទៀត រងរបួស។

ស្របពេលជាមួយគ្នានេះដែរ មន្ទីរឧតុនិយមខេត្ត បានចេញការព្យាករថា ភ្លៀងធ្លាក់ នឹងឈានដល់កម្រិតខ្ពស់បំផុតនៅថ្ងៃសុក្រនិងសៅរ៍ចុងសប្តាហ៍នេះ ដូច្នេះ សូមប្រជាជនត្រៀមខ្លួន។
មិនមែនតែភូកេតទេ សូម្បីខេត្ត Krabi ដែលនៅជិតគ្នានោះ ក៏មានផ្ទាំងថ្មធំ ធ្លាក់ពីលើភ្នំដែរ នាំឲ្យមានក្តីបារម្ភថា អាចមានហេតុការណ៍អាក្រក់កើតឡើងជាបន្តទៀត។

រីឯនៅខេត្ត Satun, តំបន់ Khuan Don, Khuan Kalong, La-ngu, Tha Phae, Manang និង Thung Wa គឺសុទ្ធតែត្រូវទឹកជន់លិច។
គ្រោះធម្មជាតិទាំងនេះ គឺបណ្តាលមកពីព្យុះ យ៉ាកជី ហើយត្បិតតែវាធ្វើដំណើរទៅផុតហើយក៏ពិតមែន ប៉ុន្តែចំណាយព្យុះនេះ នៅតែបន្តបំផ្លិចបំផ្លាញតំបន់មួយចំនួននៅអាស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?