ព័ត៌មានអន្ដរជាតិ
មេណាតូ ប្រាប់ថា ប្រទេសនីមួយៗត្រូវសម្រេចចិត្តរៀងខ្លួនរឿងឲ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយ
ប្រមុខអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃចន្ទថា លោកស្វាគមន៍កិច្ចពិភាក្សាស្តីពីការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី ប៉ុន្តែការសម្រេចចិត្តណាមួយលើបញ្ហានេះ នឹងត្រូវធ្វើឡើងរៀងៗខ្លួនដោយប្រទេសសម្ព័ន្ធមិត្តនីមួយៗ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអង្វរសម្ព័ន្ធមិត្តជាច្រើនខែ ដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់មីស៊ីលលោកខាងលិច រួមទាំងមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងមីស៊ីល Storm Shadows របស់ចក្រភពអង់គ្លេស ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដើម្បីរារាំងសមត្ថភាពវាយប្រហាររបស់ទីក្រុងមូស្គូ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីអាមេរិក លោក Joe Biden បាន ជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រសប្ដាហ៍មុនថាតើត្រូវអនុញ្ញាតឲ្យទីក្រុងកៀវប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ីដែរឬក៏អត់។ យ៉ាងណា លទ្ធផលនៃកិច្ចពិភាក្សានេះពុំត្រូវបានប្រកាសនោះទេ។
លោក Stoltenberg បានប្រាប់ថា៖ «ខ្ញុំស្វាគមន៍ចំពោះការអភិវឌ្ឍ និងការសម្រេចចិត្តទាំងនេះ ប៉ុន្តែវាសម្រាប់សម្ព័ន្ធមិត្តនីមួយៗដើម្បីធ្វើការសម្រេចចិត្តចុងក្រោយ។ សម្ព័ន្ធមិត្តមានគោលនយោបាយផ្សេងៗគ្នាលើរឿងនេះ»។
មន្ត្រីអាមេរិកមួយចំនួនបានបង្ហាញពីការងឿងឆ្ងល់យ៉ាងខ្លាំងថាតើការអនុញ្ញាតឲ្យមានការប្រើប្រាស់មីស៊ីលនេះនឹងអាចបង្កឲ្យមានភាពខុសប្លែកគ្នាខ្លាំងនៅក្នុងការប្រយុទ្ធរបស់ទីក្រុងកៀវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែរឬក៏យ៉ាងណា។
ពាក់ព័ន្ធនឹងការស្នើសុំរបស់អ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកខាងលិចនឹងផ្ទុះសង្គ្រាមជាមួយក្រុងមូស្គូដោយផ្ទាល់ ប្រសិនបើអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតដោយលោកខាងលិច។
នៅពេលសួរអំពីការសងសឹករបស់រុស្ស៊ី ប្រមុខអង្គការណាតូ បានប្រាប់ថា៖ «គ្មានជម្រើសណាដែលគ្មានហានិភ័យក្នុងសង្គ្រាមនោះទេ»។ លោកបានបន្ថែមថា៖ «ប៉ុន្តែខ្ញុំបន្តជឿថា ហានិភ័យដ៏ធំបំផុតសម្រាប់យើង សម្រាប់ចក្រភពអង់គ្លេស សម្រាប់អង្គការណាតូ នឹងមានប្រសិនបើប្រធានាធិបតី ពូទីន ឈ្នះនៅអ៊ុយក្រែន»៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?