Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន​ដក​​នាវាចេញ​ពី​កោះជម្លោះ​ ប៉ុន្តែ​​ថា ខ្លួន​មិនចាញ់ចិនក្នុងជម្លោះ​នោះទេ​

បានផុស

នៅ

ហ្វីលីពីន​បាន​ទទូច​កាលពី​ថ្ងៃ​ចន្ទថា ខ្លួន​មិន​បោះបង់តំបន់​ថ្មប៉ប្រះទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ពីរ​ថ្ងៃ​បន្ទាប់​ពី​ខ្លួន​បាន​ដក​នាវាដែល​ឈរជើង​នៅ​ទីនោះ​ បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់គ្នា​អស់​រយៈពេល​ជាច្រើន​ខែ​ជាមួយ​គូប្រជែង​ចិន។ យោង​ការចេញផ្សាយរបស់សារព័ត៌មានCNA​មាន​មូលដ្ឋាន​នៅសិង្ហបុរី​នៅថ្ងៃទី១៧ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងម៉ានីលបានដាក់ពង្រាយនាវាឆ្មាំឆ្នេរសមុទ្រ BRP Teresa Magbanua ទៅកាន់តំបន់ Sabina Shoal ដែល​ទាម​ទារ​​ដោយ​ភាគី​ទាំងពីរ​ កាល​ខែមេសា ដើម្បីបញ្ឈប់ទីក្រុងប៉េកាំងពីការកសាងកោះសិប្បនិម្មិតនៅទីនោះ ខណៈដែល​វា​នៅចំកន្លែងដែលមានជម្លោះជាច្រើនទៀតនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ ប៉ុន្តែនាវានេះត្រូវបានហៅមកវិញភ្លាមៗ​ត្រឡប់ទៅកោះ Palawan ភាគខាងលិចហ្វីលីពីន ដោយទីក្រុងម៉ានីលបានលើកឡើងពីការខូចខាតពីការប៉ះទង្គិចគ្នាជាមួយនាវាចិន ខណៈសមាជិកនាវិក បាន​របួស កង្វះអាហារ និងបញ្ហាអាកាសធាតុ។

យោងតាមអ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Commodore Jay Tarriela បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖«យើងមិនបានបោះបង់ចោលទេ ហើយ Escoda Shoal ឬ Sabina Shoal នៅតែជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង»។

ទីក្រុងប៉េកាំងទាមទារភាគច្រើននៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់ Sabina Shoal ទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិថាការអះអាងរបស់ចិនមិនមានហេតុផលត្រឹមត្រូវក៏ដោយ។ លើសពីនេះបានធ្វើសកម្មភាពយ៉ាងគឃ្លើនចំពោះនាវារដ្ឋាភិបាលហ្វីលីពីននៅ Sabina និងតំបន់ជម្លោះផ្សេងទៀតក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបានគប់ រារាំង ប្រើកាណុងបាញ់ទឹក បណ្តាលឱ្យខូចខាតនាវា និងរបួសនាវិកហ្វីលីពីន។

មិនត្រឹមតែប៉ុណ្ណឹងទេកប៉ាល់របស់ចិនក៏កំពុងរំខានដល់បេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីន ស្របពេលម៉ាស៊ីនចម្រោះទឹករបស់ BRP Teresa Magbanua បានខូច ដែលបង្ខំឱ្យនាវិកពឹងផ្អែកលើទឹកភ្លៀងសម្រាប់ផឹកអស់រយៈពេលជាងមួយខែហើយនាវិកក៏ត្រូវបានកាត់បន្ថយទៅញ៉ាំបបររយៈពេលបីសប្តាហ៍ដែលមិនមានជីវជាតិដោយសារតែកង្វះអាហារ។

ជាមួយគ្នានេះការប្រឈមមុខដាក់គ្នាបានបង្កឱ្យមានការព្រួយបារម្ភថា សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយោធារបស់ទីក្រុងម៉ានីល អាចត្រូវបានទាញចូលទៅក្នុងជម្លោះប្រដាប់អាវុធជាមួយប្រទេសចិន។ សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បន្ត​គាំទ្រ​ក្រុង​ម៉ានីល​ និង​បាន​ថ្កោល​ទោស​ចំពោះវិធី​ដ៏​គ្រោះថ្នាក់របស់​ក្រុង​ប៉េកាំង​ក្នុងការ​ទាមទារ​​កាន់​កាប់​​នៅ​តំបន់​នោះ​។

(រូបភាព៖ Handuat)

បន្ទាប់ពីការដកនាវានេះ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនបានទទូចកាលពីថ្ងៃអាទិត្យថាទីក្រុងប៉េកាំង «មានអធិបតេយ្យភាពដែលមិនអាចប្រកែកបាន» លើតំបន់ Sabina និងបានព្រមានហ្វីលីពីនឱ្យ «បញ្ឈប់ការញុះញង់ឱ្យមានការ​យល់​ច្រឡំ​ និងប្រថុយនឹងការរំលោភបំពាន» ដោយបន្ថែមថា ទីក្រុងប៉េកាំងនឹង«បន្តអនុវត្តសិទ្ធិការការពារ​ខ្លួន​ និងសកម្មភាពអនុវត្តច្បាប់» នៅទីនោះ។

ប៉ុន្តែលោក Tarriela កាលពីថ្ងៃចន្ទបានបដិសេធការដកខ្លួនចេញពី Sabina ថា «មិនមែនជាការបរាជ័យទេ» ដោយបដិសេធការប្រៀបធៀបទៅនឹងតំបន់ Scarborough Shoal ដែលទីក្រុងម៉ានីលបានចាញ់ទីក្រុងប៉េកាំងបន្ទាប់ពីការប្រឈមមុខដាក់គ្នាជាច្រើនខែដូចគ្នាក្នុងឆ្នាំ ២០១២។

លោក​បាន​និយាយ​ថា វា​ជា​រឿង​មិន​អាច​ទៅ​រួច​សម្រាប់​ចិន​ក្នុង​ការ​បញ្ឈប់​ហ្វីលីពីន​ទាំង​ស្រុង​ពី​ការ​បញ្ជូន​កប៉ាល់​របស់​ខ្លួន​ជុំវិញ​តំបន់ Sabina Shoal ដែល​មាន​ទំហំ ១៣៧ គីឡូម៉ែត្រ​ការ៉េ។ លោកបាននិយាយថា «ឆ្មាំសមុទ្រហ្វីលីពីនអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យប្រាកដថា ប្រទេសចិននឹងមិនអាចកាន់កាប់បានហើយថែមទាំងទាមទារយក Escoda Shoal មកវិញ»។

គួរបញ្ជាក់ថា Sabina ស្ថិតនៅចម្ងាយ ១៤០ គីឡូម៉ែត្រ ភាគខាងលិចនៃខេត្ត Palawan និងប្រហែល ១២០០គីឡូម៉ែត្រពីកោះ Hainan ដែលជាដីគោកដ៏ធំរបស់ចិនដែលនៅជិតបំផុត៕

(រូបភាព៖ The Diplomat)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម