Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Meta បិទ​ RT និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀត​របស់​រុស្ស៊ី

បានផុស

នៅ

ក្រុមហ៊ុន​បណ្តាញសង្គម​​ Meta ដែលជាម្ចាស់ Facebook និង Instagram បានប្រកាសហាមប្រាម​ប្រព័ន្ធផ្សព្វផ្សាយ​ RT និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀតរបស់រុស្ស៊ី ដោយលើកឡើងពីការចោទប្រកាន់នានាពាក់ព័ន្ធនឹងប្រតិបត្តិការជ្រៀតជ្រែកពី​​ប្រទេសរុស្ស៊ី​ដែលកំពុង​ធ្វើសង្គ្រាម​នៅ​អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ ខែកញ្ញានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖«បន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្ន យើងបានពង្រីកការអនុវត្តជាបន្តបន្ទាប់របស់យើងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី»។ ក្នុងនោះ Rossiya Segodnya, RT និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ឥឡូវនេះត្រូវបានហាមឃាត់ពីកម្មវិធីរបស់ Meta ជាសកលដើម្បីរារាំងសកម្មភាពជ្រៀតជ្រែកពីបរទេស»។

ការហាមឃាត់របស់ក្រុមហ៊ុន Meta នឹងត្រូវបានដាក់ឱ្យអនុវត្ត​​​លើ​បណ្តា​​ញ​ផ្សព្វផ្សាយ​របស់ខ្លួន មាន​ Facebook, Instagram, WhatsApp និង Threads កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹង RT និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលគ្រប់គ្រងដោយទីក្រុងមូស្គូ។ ជាមួយគ្នានេះរដ្ឋបាល Biden ក៏បានប្រកាសពីការចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីជូនដំណឹងដល់សហគមន៍អន្តរជាតិចំពោះអ្វីដែលមន្ត្រីអាមេរិកបានពិពណ៌នាថា RT ជា«ឧបករណ៍ស៊ើបការណ៍សម្ងាត់»។

(រូបភាព៖ Nexperts)

ក្រសួងយុត្តិធម៌អាមេរិក (DOJ) នៅដើមខែនេះ បានចោទប្រកាន់បុគ្គលិក RT ពីរនាក់ជុំវិញគម្រោង ផ្តល់មូលនិធិសម្ងាត់ដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយស្តាំនិយមដែលមានមូលដ្ឋាននៅរដ្ឋ Tennessee ដើម្បីសាបព្រួសនូវសារ​បែកបាក់ផ្នែកនយោបាយ។ ទោះយ៉ាងណា RT ដែលមានអ្នកតាមដានលើ Facebook ៧​,២ លាននាក់ មុនពេលការប្រកាសហាមប្រាមនោះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែកាលពីមុន RTបានចំអកឱ្យសកម្មភាពរបស់សហរដ្ឋអាមេរិកដែលផ្ដោតលើវា៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម