ព័ត៌មានអន្ដរជាតិ
មនុស្សអាយុលើសពី១០០ឆ្នាំនៅជប៉ុន មានជិត១០ម៉ឺននាក់ ភាគច្រើនជាស្ត្រី
ចំនួនប្រជាជនវ័យចំណាស់នៅក្នុងប្រទេសជប៉ុនដែលមានអាយុលើសពី១០០ឆ្នាំ បានហក់ឡើងដល់កម្រិតខ្ពស់បំផុត ដោយមានជាង ៩៥ ០០០នាក់ ហើយក្នុងនោះស្ទើរតែ ៩០%នៃពួកគេគឺជាស្ត្រី។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន ដែលបានបង្ហាញនៅថ្ងៃអង្គារទី១៧ខែកញ្ញា។

តួលេខនេះបានគូសបញ្ជាក់បន្ថែមអំពីវិបត្តិប្រជាសាស្រ្តនៅជប៉ុន ខណៈដែលចំនួនប្រជាជនកាន់តែចាស់ តែអត្រាកំណើតថ្មីបានធ្លាក់ចុះ។
ក្រសួងសុខាភិបាលជប៉ុន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃទី១ខែកញ្ញា ជប៉ុនមានមនុស្សអាយុ១០០ឆ្នាំចំនួន ៩៥ ១១៩នាក់ កើនឡើង ២ ៩៨០នាក់បើធៀបនឹងឆ្នាំមុន ដោយក្នុងនោះមាន ៨៣ ៩៥៨នាក់ជាស្ត្រី និង ១១ ១៦១នាក់ជាបុរស។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលជប៉ុន ក៏បានបង្ហាញទិន្នន័យដាច់ដោយឡែកមួយអំពីចំនួនមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំផងដែរ ដែលបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ៣៦,២៥លាននាក់ ដែលស្មើនឹង ២៩,៣%នៃចំនួនប្រជាជនជប៉ុន។
យោងតាមក្រុមស្រាវជ្រាវ Gerontology ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្សចាស់ជាងគេបំផុតលើពិភពលោក កំពុងរស់នៅក្នុងប្រទេសជប៉ុន ដែលមានឈ្មោះថា Tomiko Itooka។ លោកយាយកើតនៅថ្ងៃទី២៣ខែឧសភាឆ្នាំ១៩០៨ ដែលបច្ចុប្បន្នលោកយាយមានអាយុ ១១៦ឆ្នាំ។
មុនលោកយាយ Itooka មនុស្សចាស់ជាងគេបំផុតលើលោកគឺលោកយាយ Maria Branyas Morera ដែលបានទទួលមរណភាពកាលពីខែមុននៅប្រទេសអេស្ប៉ាញក្នុងអាយុ ១១៧ឆ្នាំ។
ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្ត្រកាន់តែអាក្រក់ឡើងជាលំដាប់ ដោយសារតែចំនួនមនុស្សចាស់ចេះតែកើនឡើង ដែលជាហេតុនាំឲ្យថ្លៃព្យាបាល និងការថែទាំសុខុមាលភាពកើនឡើង ខណៈកម្លាំងពលកម្មបែរជាធ្លាក់ចុះទៅវិញ។
ប្រជាជនសរុបរបស់ជប៉ុនបច្ចុប្បន្នមានចំនួន ១២៤លាននាក់ បន្ទាប់ពីបានធ្លាក់ចុះចំនួន ៥៩៥ ០០០នាក់កាលពីឆ្នាំមុន។
រដ្ឋាភិបាលជប៉ុន បានព្យាយាមពន្យឺតការថយចុះ និងភាពចាស់នៃចំនួនប្រជាជនរបស់ខ្លួន តែមិនទទួលបានផ្លែផ្កាជាដុំកំភួនអ្វីឡើយ។ ជប៉ុន បានពន្យារអាយុចូលនិវត្តន៍បន្តិចម្តងៗ ដោយនៅឆ្នាំ២០២៥ខាងមុខ អាយុត្រូវចូលនិវត្តន៍គឺ ៦៥ឆ្នាំសម្រាប់និយោជកទាំងអស់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ