ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ បើខ្ញុំជាប់ឆ្នោត អាមេរិក-ចិន-រុស្ស៊ី នឹងត្រូវរ៉ូវគ្នា
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសរសេរប្លុក Farouk Sarmad លើបណ្តាញសង្គម X និងត្រូវបានចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារទី១៧ខែកញ្ញាឆ្នាំ២០២៤, បេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បាននិយាយថា បើលោកជាប់ឆ្នោតមែន នោះសហរដ្ឋអាមេរិក អាចត្រូវរ៉ូវជាមួយរុស្ស៊ីនិងចិន។
ក្នុងកិច្ចសម្ភាសន៍នោះ លោកត្រាំ លើកឡើងថា «ខ្ញុំមិនគិតថា ពួកគេជាសត្រូវឡើយ ហើយខ្ញុំគិតថា យើងអាចចុះសម្រុងជាមួយចិន និងរុស្ស៊ីបាន។ ខ្ញុំចង់ឲ្យរុស្ស៊ី ដោះស្រាយបញ្ហានៅអ៊ុយក្រែន»។
ពាក់ព័ន្ធរឿងនេះ ធ្វើឲ្យគេនឹកឃើញដល់បទសម្ភាសន៍របស់លោក ត្រាំ ជាមួយ Elon Musk កាលពីថ្ងៃទី១២ខែសីហា ដែលពេលនោះ អតីតប្រធានាធិបតីអាមេរិក បានរម្លឹកពីទំនាក់ទំនងនយោបាយរបស់គាត់ ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងអះអាងថា តាមពិតទៅ វាជារឿងល្អបំផុតដែលប្រធានាធិបតីអាមេរិក ត្រូវរឹតចំណងទាក់ទងជាមួយមេដឹកនាំបរទេស ត្បិតតែប្រទេសនីមួយៗមានគោលនយោបាយខុសគ្នាក៏ដោយ។
លោកគូសបញ្ជាក់ថា «ខ្ញុំស្គាល់ពូទីនច្បាស់ដូចថ្ងៃ ខ្ញុំជាមួយគាត់ចុះសម្រុងគ្នាណាស់។ គាត់គោរពខ្ញុំ ហើយខ្ញុំសង្ឃឹមថានឹងបានធ្វើការជាមួយគាត់សាជាថ្មី»។
ពេលនិយាយសំដៅទៅមេដឹកនាំចិន និងកូរ៉េខាងជើង លោកត្រាំសង្កត់ធ្ងន់ថា «ការត្រូវរ៉ូវជាមួយពួកគេគឺជារឿងល្អបំផុត មិនមែនជារឿងអាក្រក់ឡើយ»។ លើសពីនេះ លោកក៏ចោទរដ្ឋបាលអាមេរិកបច្ចុប្បន្នដែរថា មិនចេះបង្កើនទំនាក់ទំនងជាមួយមេដឹកនាំអន្តរជាតិទាល់តែសោះ។
សូមបញ្ជាក់ថា លោក ត្រាំ និងត្រូវប្រកួតជាមួយលោកស្រី កាម៉ាឡា ហារីស នៃគណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤នេះ។
តាមការស្ទង់មតិបឋមដោយ Reuters , YouGov និង CNN, ភាគច្រើននៃអ្នកបោះឆ្នោតគិតថា លោកស្រី ហារីស ធ្វើបានប្រសើរជាងលោក ត្រាំ ខណៈអ្នកវិភាគ និងអ្នកសង្កេតការណ៍ភាគច្រើន ក៏យល់ស្របដែរថា លោកស្រី ហារីស មានប្រៀបជាងនៅក្នុងការជជែកដេញដោលដែលទើបបញ្ចប់ទៅថ្មីៗនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រកាសថាមិនជជែកដេញដោលម្ដងទៀតទេជាមួយលោកស្រី ហារីស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០