ឪពុកក្មេកទារលក់ដីទិញថ្នាំញៀន កូនប្រសារទាញប៉ែលវាយសម្លាប់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ឪពុកក្មេកទារលក់ដីទិញថ្នាំញៀន កូនប្រសារទាញប៉ែលវាយសម្លាប់

Published

on

កាលពីថ្ងៃអង្គារនៅប្រទេសថៃ កូនប្រសារប្រុសបានយកប៉ែលវាយសម្លាប់ឪពុកក្មេករបស់ខ្លួនដោយសារតែជម្លោះរឿងទ្រព្យគ្រួសារ។

ប៉ូលិសត្រូវបានទូរស័ព្ទឲ្យទៅកន្លែងកើតហេតុនៅក្នុងខេត្ត Phrae ហើយបានឃើញលោក Prayoon Bamrungjit អាយុ៦២ឆ្នាំ ស្លាប់នៅក្នុងខ្ទមមួយជាមួយរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។

បុរសជាកូនប្រសារឈ្មោះ Theerawut Chanmuen អាយុ៣៩ឆ្នាំក៏ស្ថិតនៅកន្លែងកើតហេតុផងដែរដោយរង់ចាំសារភាពប្រាប់ប៉ូលិសអំពីបទឧក្រិដ្ឋរបស់ខ្លួន។

គាត់បានប្រាប់ប៉ូលិសថា ឪពុកក្មេករបស់គាត់គឺជាអ្នកញៀនថ្នាំហើយមិនអាចរកប្រាក់ដើម្បីទិញគ្រឿងញៀនបាន។

លោក Theerawut បានប្រាប់ប៉ូលិសថា គាត់បានព្យាយាមនិងមិនអាចលក់ដីរបស់គ្រួសារបានដូចបំណងហើយចង់លក់គោទៀត។

អ្នកទាំងពីរបានចាប់ផ្តើមឈ្លោះប្រកែកគ្នាលើបញ្ហានេះហើយលោក Prayoon បានខឹងនឹងកូនប្រសាររបស់គាត់ចំពោះការខ្វែងគំនិតគ្នា។

ឪពុកក្មេកបានយកកាំបិតដេញកាប់កូនប្រសារហើយកូនប្រសារក៏បានយកប៉ែលវាយឪពុកក្មេកវិញចំនួន៥ដងរហូតដល់ស្លាប់។

ដំបូង បុរសជាកូនប្រសារត្រូវរងការចោទប្រកាន់ពីបទឃាតកម្មដោយចេតនាបើទោះបីជាគ្រួសាររបស់គាត់និយាយថា គាត់ធ្វើសកម្មភាពនេះដើម្បីការពារខ្លួនក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម