Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ត្រៀម​ជំនួយ​១១១​លាន​ដុល្លារ​ឲ្យ​អ៊ុយក្រែន ក្នុង​រដូវ​រងា​ខាង​មុខ

បានផុស

នៅ

អាល្លឺម៉ង់ នឹងផ្តល់ជំនួយបន្ថែមចំនួន ១១១​លានដុល្លារ សម្រាប់អ៊ុយក្រែនក្នុងរដូវរងា​​ខាង​មុខ។ នេះបើតាម​ការ​ប្រកាស​​របស់​រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ុលដាវី នៅ​​ថ្ងៃអង្គារ​ទី​១៧​ខែ​កញ្ញា។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock (រូបភាព៖ dpa)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Baerbock បាននិយាយ​ក្នុង​សន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Chisinau ថា ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការ «សង្រ្គាមរដូវរងាម្តងទៀត ក្នុងគោលបំណងធ្វើឲ្យជីវិតប្រជាជនក្នុងប្រទេសអ៊ុយក្រែនកាន់តែអាក្រក់តាមដែលអាចធ្វើទៅបាន»។

រុស្ស៊ី​ បាន​វាយ​ប្រហារ​ជា​ច្រើន​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយក្រែន ដែល​បណ្តាលឲ្យ​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅក្នុង​ផ្នែក​ខ្លះនៃ​ប្រទេស។

កាល​ពី​ខែមិថុនា អ៊ុយក្រែន បាន​ប្រកាស​ថា ការការពារដែនអាកាសបន្ថែមទៀតគឺចាំបាច់ ដើម្បីអនុញ្ញាតឲ្យ​​ខ្លួន​មាន​ពេល​ធ្វើ​ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ ដើម្បីធានាបាននូវតម្រូវការ​របស់​​ប្រជាជន​សម្រាប់រដូវរងា ដែល​ជា​ពេល​មាន​ការ​ប្រើប្រាស់​ថាមពល​ខ្ពស់បំផុត ខណៈសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យ។

រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និង​សម្ព័ន្ធ​មិត្ត​របស់​អ៊ុយក្រែន​គឺ​លោកខាងលិច គិត​ចាប់តាំងពីសម័យ​សង្គ្រាមត្រជាក់។

លោកខាងលិច និងអ៊ុយក្រែនពណ៌នាការឈ្លានពាន​របស់​​រុស្ស៊ី​​ថាជាការដណ្តើមយកទឹកដីតាមបែបចក្រពត្តិ ហើយបានប្តេជ្ញាថានឹងកម្ចាត់រុស្ស៊ី​ឲ្យ​បាន​នៅលើសមរភូមិ។ បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងបាន​១៨%​នៃទឹកដីអ៊ុយក្រែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម