ព័ត៌មានអន្ដរជាតិ
ភ្នាក់ងារប្រឆាំងពុករលួយឥណ្ឌូណេស៊ីកោះហៅកូនប្រុសប្រធានាធិបតី ក្រោយប្រើយន្តហោះឯកជន
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសឥណ្ឌូណេស៊ី (KPK) បានកោះហៅកូនប្រុសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ជុំវិញការចោទប្រកាន់ប្រព្រឹត្តខុសពាក់ព័ន្ធពុករលួយដោយសារការប្រើប្រាស់យន្តហោះឯកជនក្នុងការធ្វើដំណើរ។

ទោះបីមានការសាកសួរដោយភ្នាក់ងារប្រឆាំងអំពើពុករលួយ លោក Kaesang Pangarep កូនប្រុសរបស់ប្រធានាធិបតី Joko Widodo បានច្រានចោលការចោទប្រកាន់ពីបទប្រព្រឹត្តខុសលើការប្រើប្រាស់យន្តហោះឯកជនក្នុងការធ្វើដំណើរទៅក្រៅប្រទេសនាពេលថ្មីៗនេះ។
យោងសារព័ត៌មាន The Straits Times លោក Kaesang បានធ្វើដំណើរទៅកាន់ការិយាល័យរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសឥណ្ឌូណេស៊ីដែលគេស្គាល់ថា KPK កាលពីថ្ងៃទី១៧ខែកញ្ញា ដើម្បីបំភ្លឺថា មុនដំបូង លោកមានផែនការជិះហោះហើរពាណិជ្ជកម្មទៅកាន់សហរដ្ឋអាមេរិកក្នុងខែសីហា ប៉ុន្តែបានសម្រេចចិត្ត «ដើរលេង» ជាមួយមិត្តម្នាក់។
គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការធ្វើដំណើររបស់ខ្ញុំទៅកាន់សហរដ្ឋអាមេរិកគឺតាមយន្តហោះរបស់មិត្តខ្ញុំ (យន្តហោះឯកជន)»។ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីអត្តសញ្ញាណម្ចាស់យន្តហោះដែលជាមិត្តរបស់លោកនោះទេ។
តាមការចុះផ្សាយដដែល អ្នកនយោបាយវ័យក្មេងរូបនេះបានធ្វើដំណើរជាមួយប្រពន្ធរបស់គាត់កាលពីខែសីហា ខណៈដែលការប្រមូលផ្តុំតវ៉ាដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយបានរារំាងដោយជោគជ័យនូវការផ្លាស់ប្តូរច្បាប់បោះឆ្នោតដែលនឹងអនុញ្ញាតឱ្យលោក Kaesang ចូលរួមក្នុងការប្រកួតប្រជែងតំណែងអភិបាលក្រុង។
ភ្នាក់ងារប្រឆាំងពុករលួយ KPK បានកោះហៅ លោក Kaesang នៅចុងខែសីហា ជុំវិញការប្រើប្រាស់យន្តហោះឯកជនរបស់គាត់ ដែលក្រោយមកលុបចោលការបញ្ជាទិញ បន្ទាប់ពីពីរបីថ្ងៃ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលនិយាយថា ការពិនិត្យស្រដៀងគ្នានេះកំពុងដំណើរការនៅក្នុងផ្នែកមួយផ្សេងទៀតនៃទីភ្នាក់ងារនេះ។
លោក Kaesang បាននិយាយនៅថ្ងៃទី១៧ខែកញ្ញាថា ដំណើររបស់លោកទៅកាន់ KPK គឺមានបំណងបង្ហាញជាទង្វើនៃតម្លាភាពនិងសុជីវធម៌ដែលជា «គំនិតផ្តួចផ្តើមផ្ទាល់ខ្លួនក្នុងនាមជាពលរដ្ឋល្អហើយមិនមែនដោយសារតែដីកាការកោះហៅជាលាយលក្ខណ៍អក្សរទេ»។
ស្ថាប័នប្រឆាំងអំពើពុករលួយបានបដិសេធការចោទប្រកាន់អំពីការអន្តរាគមន៍ពីលោក Widodo ដែលត្រូវបានគេស្គាល់ជាទូទៅថា Jokowi។

កូនប្រុសម្នាក់ទៀតរបស់លោក Widodo គឺអនុប្រធានាធិបតីជាប់ឆ្នោត Gibran Rakabuming Raka បានមកការពារប្អូនប្រុសរបស់គាត់មុននេះ។
លោក Gibran បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថាយន្តហោះឯកជននេះត្រូវបានខ្ចីដោយក្រុមហ៊ុន e-commerce របស់ Sea Ltd Shopee ដែលបានបណ្តាក់ទុននៅក្នុងទីក្រុង Solo ជាកន្លែងដែលគាត់ធ្លាប់ជាអភិបាលក្រុងពីមុន៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?