Connect with us

ព័ត៌មានអន្ដរជាតិ

កោះ Phu Quoc លិចលង់ ក្រោយភ្លៀងធ្លាក់ខ្លាំង បង្កទុក្ខលំបាកដល់ប្រជាជននិងទេសចរ

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងជាង៨ម៉ោងកាលពីថ្ងៃអង្គារទី១៧ខែកញ្ញា បានជន់លិចកោះ Phu Quoc បណ្តាលឲ្យប្រជាពលរដ្ឋនិងអ្នកទេសចរ ជួបទុក្ខលំបាក។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ VN Express, ដោយសារភ្លៀងធ្លាក់ខ្លាំងបែបនេះហើយ ទើបទឹកឡើងលឿន ហើយដងផ្លូវខ្លះ ត្រូវលិចជម្រៅដល់ទៅមួយម៉ែត្រឯណោះ ជាហេតុរំខានដល់ការធ្វើដំណើរនិងជីវិតរស់នៅរបស់ប្រជាជន។

ជុំវិញបញ្ហានេះដែរ​ អាជ្ញាធរកោះ Phu Quoc បានដាក់ពង្រាយកងកម្លាំង រួមមានប៉ូលិសនិងទាហាន ដើម្បីជួយជម្លៀសមនុស្សចេញពីតំបន់លិចលង់ខ្លាំង ហើយក៏ប្រុងជើងការ ដោះស្រាយករណីបន្ទាន់ណាមួយផងដែរ។

ស្របពេលជាមួយគ្នានោះ បើយោងតាមស្ថានីយ៍ឧតុនិយមនិងជលសាស្ត្រខេត្ត Kien Giang, ទឹកភ្លៀងត្រូវព្យាករថា នឹងបន្តធ្លាក់នៅប៉ុន្មានថ្ងៃទៀត ហើយអាចឈានដល់កម្រិត ៥ទៅ១០មិល្លីម៉ែត្រក្នុងមួយម៉ោង ខណៈតំបន់មួយចំនួនអាចលោតដល់ ២០មិល្លីម៉ែត្រក្នុងមួយម៉ោងឯណោះ។

(រូបថត៖ VN Express)

មិនត្រឹមប៉ុណ្ណឹង ឆ្នេរសមុទ្រខេត្ត Kien Giang មានខ្យល់កន្ត្រាក់ល្បឿនពី៥០ទៅ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង និងរលកសមុទ្រធំៗកម្ពស់១.៥ ទៅ៣ម៉ែត្រ។

ពាក់ព័ន្ធគ្រោះធម្មជាតិនៅវៀតណាមនេះផងដែរ បើងាកទៅមើលភាគខាងជើងវិញ អាជ្ញាធរនៅទីនោះបានចេញការព្រមានឲ្យពលរដ្ឋ ត្រូវត្រៀមលក្ខណៈជាមុន ព្រោះថា នៅចុងខែនេះ នឹងមានព្យុះ១ឬ២ទៀត វាយប្រហារ។

(រូបថត៖ Tuoi Tre)

តាំង​ពី​ដើម​ឆ្នាំនេះ​មក សមុទ្រចិនខាងត្បូង​ កកើត​ខ្យល់​ព្យុះ​ចំនួន​បីរួចទៅហើយ ដែលក្នុងចំណោមនោះ ព្យុះទីហ្វុង យ៉ាកជី មានឥទ្ធិពលខ្លាំងជាងគេ ដោយបោកបក់នៅខេត្ត ក្វាងនិញ។

លើសពីនេះ ឥទ្ធិពលព្យុះ យ៉ាកជី ថែមទាំងសម្លាប់មនុស្សចំនួន២៩២នាក់ និង៦៧នាក់បាត់ខ្លួន ហើយធ្វើឲ្យទឹកទន្លេហក់ឡើងខ្ពស់ ជន់លិចផ្ទះជាង ៧៣ ០០០ខ្នងនៅភាគខាងជើងទៀតផង ខណៈទីក្រុងហាណូយ ក៏រងគ្រោះធ្ងន់ធ្ងរដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះទីហ្វុង Talim កំពុងបង្កការជន់លិចកោះ Phu Quoc របស់ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម