Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១៨ខែកញ្ញា, ប្រទេសថៃបានចេញការព្រមានថា នៅថ្ងៃសុក្រនេះ ព្យុះកំបុតត្បូងមួយនឹងមកវាយប្រហារ ដោយប៉ះពាល់ខ្លាំងតំបន់លើតំបន់ឦសាន។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយករង និងជាអ្នកនាំពាក្យនាយកដ្ឋានឧតុនិយម លោក Thanasit Iam-ananchai បាននិយាយថា ប្រព័ន្ធសម្ពាធទាបនៅប៉ែកខាងជើងសមុទ្រចិនខាងត្បូង កំពុងវិវត្តទៅជាព្យុះកំបុតត្បូង ហើយនឹងចូលមកដល់ភាគឦសានប្រទេសថៃនៅថ្ងៃសុក្រ ឬអាចឆាប់ជាងនេះក៏ថាបាន។

ឥទ្ធិពលរបស់វា នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងបំណាក់ដី ហើយវាក៏នឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ភាគខាងត្បូងនិងកណ្តាលប្រទេសថៃផងដែរ។

(រូបថត៖ Bangkok Post)

ក្រៅពីព្យុះកំបុតត្បូងនេះ ខេត្តចំនួន៥នៅភាគឦសាន ក៏ប្រឈមមុខគ្រោះទឹកជំនន់ដោយសារទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់ផងដែរ។

ខេត្តទាំង៥នោះរួមមាន Bung Kan, Nakhon Phanom, Mukdahan, Amnart Charoen និង Ubon Ratchathani ដូច្នេះប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈនិងតាមដានព័ត៌មានអំពីស្ថានភាពទឹក ឲ្យជាប់លាប់។

(រូបថត៖ Bangkok Post)

ងាកទៅមើលខេត្តភូកេតឯណោះ កាលពីថ្ងៃចន្ទទី១៦ខែកញ្ញាឆ្នាំ២០២៤ មានភ្លៀងធ្លាក់ខ្លាំងណាស់ ​ជាហេតុជំរុញឲ្យមានការព្រមានអំពីហានិភ័យគ្រោះទឹកជំនន់ បំណាក់ដី និងបាក់ថ្មភ្នំថែមទៀត។

សូមបញ្ជាក់ថា រដូវទឹកជំនន់ឆ្នាំនេះ ហាក់កាចសាហាវខ្លាំង ដោយគិតចាប់តាំងពីពាក់កណ្តាលខែសីហាមក គ្រោះធម្មជាតិបានឆក់យកជីវិតមនុស្សចំនួន២២នាក់ហើយ នៅក្នុងប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តភាគឦសាន ថៃ ចំនួន៥ ប្រឈមគ្រោះថ្នាក់ ព្រោះទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម