ព័ត៌មានអន្ដរជាតិ
ត្រឹម១សប្ដាហ៍ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចំនួន២លើក
កូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលិស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់នៅថ្ងៃពុធនេះ ដែលបានធ្លាក់ចូលឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសរបស់ខ្លួន។ ការបាញ់សាកល្បងនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបង្ហាញពីរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបានប្តេជ្ញាថានឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីទីក្រុង Kaechon ភាគខាងជើងនៃរដ្ឋធានីព្យុងយ៉ាង នៅម៉ោងប្រហែល ៦និង៥០ព្រឹក ក្នុងទិសដៅទៅភាគឦសាន តែមិនបានបញ្ជាក់អំពីចំនួនគ្រាប់ដែលបាញ់នោះទេ។
JCS បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យោធារបស់យើងកំពុងរក្សាជំហរត្រៀមខ្លួនពេញលេញ ខណៈពេលដែលពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្នក្នុងការរៀបចំសម្រាប់ការបាញ់បន្ថែម និងការចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធជាមួយភាគីអាមេរិក និងជប៉ុន»។
ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បាននិយាយនៅលើបណ្ដាញសង្គម X ថា ខ្លួនបានដឹងពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ។
កូរ៉េខាងជើង បានបាញ់មីស៊ីលប៉ាលិស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលជាការបាញ់លើកដំបូងក្នុងរយៈពេលជាង២ខែ ហើយក៏ជាការសាកល្បងប្រព័ន្ធគ្រាប់រ៉ុកកែតប្រភេទថ្មី 600mm។
JCS របស់កូរ៉េខាងត្បូង បាននិយាយទៀតថា ការបាញ់នេះអាចជាការសាកល្បងអាវុធសម្រាប់នាំចេញទៅកាន់ប្រទេសរុស្ស៊ី ចំពេលមានការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងអ៊ុយក្រែន ក្នុងចំណោមប្រទេសផ្សេងទៀត បានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានផ្គត់ផ្គង់គ្រាប់រ៉ុកកែត និងមីស៊ីលទៅកាន់ក្រុងមូស្គូ សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាថ្នូរនឹងជំនួយផ្នែកសេដ្ឋកិច្ច និងយោធាផ្សេងទៀត៕
ដោយ៖ ឈាង
ចុចអាន៖ ជាលើកដំបូង! កូរ៉េខាងជើងបង្ហាញរូបភាពពីទីតាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី