ព័ត៌មានអន្ដរជាតិ
ម្ចាស់ហាងនៅចិន ជាប់ពន្ធនាគារ២ឆ្នាំ ព្រោះយកទឹកស៊ុបហ៊តផតសល់ពីភ្ញៀវ មកដាក់លក់ជាថ្មី
ភោជនីយដ្ឋានមួយបានកែច្នៃស៊ុបហ៊តផតក្ដៅៗជាង ១៣,០០០ ឆ្នាំងពីអតិថិជនចាស់ ដើម្បីលក់ឲ្យអតិថិជនថ្មី ធ្វើឲ្យម្ចាស់ហាងនិងមេចុងភៅចំណេញប្រាក់ខុសច្បាប់រាប់ពាន់លានដុល្លារ ក្រោយមកអ្នកទាំងពីរត្រូវបានកាត់ទោសជាប់ពន្ធនាគារ។
ទង្វើនេះបានបង្កការខឹងសម្បារជាសាធារណៈទើបត្រូវបានកាត់ទោសដោយតុលាការខេត្ត Sichuan ប្រទេសចិន។ យោងតាមសាលក្រមកាលពីខែកក្កដា ឆ្នាំ ២០២១ លោក Duong ម្ចាស់ភោជនីយដ្ឋានហ៊តផតបានជួលលោក Luu ជាអ្នកគ្រប់គ្រង និងមេចុងភៅដែលទទួលខុសត្រូវលើប្រតិបត្តិការប្រចាំថ្ងៃរបស់ភោជនីយដ្ឋាន។ ដើម្បីសន្សំការចំណាយ និងទទួលបានប្រាក់ចំណេញខុសច្បាប់ ម្ចាស់ភោជនីយដ្ឋានបានណែនាំមេចុងភៅឲ្យប្រមូលទឹកក្នុងឆ្នាំងក្តៅដែលប្រើប្រាស់រួចពីអតិថិជន យកមកកែច្នៃឡើងវិញ ហើយយកវាមកបម្រើលើតុថ្មី។
យ៉ាងណា ក្រៅពីប្រាក់បៀវត្សរ៍របស់គាត់ លោក Luu ក៏ត្រូវបានសន្យាថានឹងផ្តល់ចំណែក ៥% នៃប្រាក់ចំណេញពីសកម្មភាពក្លែងបន្លំនេះ។ ក្រោយមក ឧប្បត្តិហេតុត្រូវបានលាតត្រដាង អ្នកទាំងពីរត្រូវបានស៊ើបអង្កេតយ៉ាងរហ័ស។
តុលាការបានកំណត់ថាចាប់ពីខែកក្កដា ឆ្នាំ ២០២១ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២២ លោក Luu បានកែច្នៃស៊ុបសរុបចំនួន ១៣,១០១ ឆ្នាំង ដោយការលក់បានឈានដល់ជាង ៤៣០,៥០០ យន់ ។ ក្រោយមក លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០០,០០០យ័ន សម្រាប់ការផលិត និងលក់អាហារពុលជូនដល់អតិថិជន។ ចំណែកមេចុងភៅត្រូវកាត់ទោសជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ចំនួន២២០,០០០ យន់ សម្រាប់ឧក្រិដ្ឋកម្មដូចគ្នា។
មិនត្រឹមប៉ុណ្ណឹងទេ តុលាការក៏បានហាមប្រាមមនុស្សពីរនាក់នេះពីការងារក្នុងឧស្សាហកម្មផលិត និងគ្រប់គ្រងចំណីអាហារអស់មួយជីវិត និងពីការកាន់កាប់មុខតំណែងគ្រប់គ្រងសុវត្ថិភាពចំណីអាហារនៅក្នុងអាជីវកម្មដែលពាក់ព័ន្ធ។ ចំនួនប្រាក់ចំណេញខុសច្បាប់ជិត ២១៥,៣០០ យន់ ពីការកែច្នៃឡើងវិញនូវឆ្នាំងទឹកស៊ុបរបស់ភោជនីយដ្ឋានត្រូវបានរឹបអូស និងបង់ចូលថវិការដ្ឋទាំងអស់។
ទោះបីជាយ៉ាងណា នៅក្នុងសវនាការរដ្ឋប្បវេណី តុលាការបានបង្គាប់ឲ្យម្ចាស់ហាងបង់ប្រាក់សំណងជាង ៦៤៥,៨០០យន់ ដល់អាហារដ្ឋានដែលប្រើប្រាស់ទឹកក្តៅដែលមិនធានាសុវត្ថិភាព និងអនាម័យអាហារក្នុងរយៈពេល ១០ ថ្ងៃនៅពេលដែលការវិនិច្ឆ័យចូលជាធរមាន។ ម្ចាស់ភោជនីយដ្ឋានក៏ត្រូវតែសុំទោសជាសាធារណៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅកម្រិតទីក្រុង ឬខ្ពស់ជាងនេះក្នុងរយៈពេល ១៥ ថ្ងៃបន្ទាប់ពីសាលក្រមចូលជាធរមាន។ បន្ទាប់ពីសាលក្រមនេះ អ្នកទាំងពីរទាំងពីរបានប្តឹងឧទ្ធរណ៍។ សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសាទុក្ខដោយតម្កល់សាលក្រមសាលាដំបូង ដោយបញ្ជាក់ថាអង្គហេតុត្រូវបានបង្កើតឡើង និងការអនុវត្តច្បាប់ត្រឹមត្រូវ សាលក្រមត្រឹមត្រូវ ហើយនីតិវិធីជំនុំជម្រះគឺស្របច្បាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រហស្សនាមស្រីស្អាតនៅចិន Jingyi តែងតួព្រះនាងឆាងអឺ ក្នុងថ្ងៃសែនព្រះខែ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?