Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បំផ្ទុះ​ឧបករណ៍​ទាក់ទង​ដំណាល​គ្នា​នៅ​ទូទាំង​លីបង់

បានផុស

នៅ

ក្រោយ​កើត​មាន​ហេតុការណ៍​ផ្ទុះ​ឧបករណ៍​​ទាក់ទង​ដំណាល​គ្នា​នៅ​លីបង់ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​​និង​​រង​របួស​រាប់​ពាន់​នាក់​​កាល​ពី​​ថ្ងៃ​ទី​១៧​ខែ​កញ្ញា សហរដ្ឋ​អាមេរិក​បាន​ចេញ​មុខ​ប្រកាស​ថា ខ្លួន​មិន​បាន​ដឹង​មុន ឬ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​នេះ​ឡើយ។

(រូបភាព៖ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំអាចប្រាប់អ្នកថា សហរដ្ឋអាមេរិកមិនបានចូលរួមនៅក្នុងរឿង​នេះ​ទេ សហរដ្ឋអាមេរិកមិនបានដឹងអំពីឧប្បត្តិហេតុនេះជាមុន ហើយនៅពេលនេះ យើងកំពុងប្រមូលព័ត៌មាន»។

លោក Miller បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការសង្ស័យដែលរីករាលដាលថាការបំផ្ទុះត្រូវបានធ្វើឡើងដោយអ៊ីស្រាអែល ដែលតែងតែមានការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​ជាមួយក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី​៧​ខែតុលា លើអ៊ីស្រាអែលដោយសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយផ្សេងទៀតគឺក្រុមហាម៉ាស។

ការផ្ទុះនេះ បានកើតឡើងបន្ទាប់ពី​មាន​កិច្ច​ពិភាក្សា​ការទូតឯកជន​រយៈពេល​ជា​ច្រើន​សប្ដាហ៍​ដោយសហរដ្ឋអាមេរិក ដើម្បីបង្អាក់ការសងសឹក​ទ្រង់ទ្រាយ​ធំ​របស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការសម្លាប់ប្រមុខ​ដឹក​នាំ​របស់ក្រុមហាម៉ាស​​គឺ​លោក Ismail Haniyeh ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់​កាល​ពី​ចុង​ខែ​កក្កដា។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាន​សង្កត់​ធ្ងន់​ថា៖ «យើងនឹងជំរុញឲ្យអ៊ីរ៉ង់មិន​ត្រូវ​ទាញយកផលប្រយោជន៍ពីឧប្បត្តិហេតុណាមួយ ដើម្បីព្យាយាមបន្ថែមអស្ថិរភាព និងបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់​ឡើយ។ យើងចង់ឃើញដំណោះស្រាយការទូតចំពោះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា»។

សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល និងជាសត្រូវរបស់អ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩​បាន​ផ្តួលរំលំ​រាជវង្ស Shah របស់​អ៊ីរ៉ង់ ដែលដឹកនាំ​ប្រទេស​តាម​របៀប​​លោកខាងលិច។

សូម​បញ្ជាក់​ថា មនុស្សចំនួន៩នាក់ ត្រូវស្លាប់ និងជិត៣ ០០០នាក់រងរបួសនៅលីបង់ ខណៈឧបករណ៍ទាក់ទង ឬ​ប៉េកឺ (Pager) ដែលប្រើដោយក្រុមហេសបូឡា ផ្ទុះដំណាលគ្នា សឹងទូទាំងប្រទេស ហើយក្រោយហេតុការណ៍នេះ ចលនាប្រដាប់អាវុធសម្ព័ន្ធអ៊ីរ៉ង់ បានប្រកាសសងសឹកអ៊ីស្រាអែល ដោយមិនប្រណីដៃ។ ពាក់ព័ន្ធការផ្ទុះនេះដែរ អ្នកជំនាញមួយចំនួនលើកឡើងថា ប្រហែលជាមានការ hack ធ្វើឲ្យថ្មឧបករណ៍ទាក់ទងឡើងក្តៅ បណ្តាលឲ្យឧបករណ៍នេះផ្ទុះតែម្តង។

ត្បិតតែ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវក៏ពិតមែន ប៉ុន្តែលីបង់ និងក្រុមហេសបូឡា បានចង្អុលចំមុខទៅអ៊ីស្រាអែល ដោយលោកនាយករដ្ឋមន្ត្រី​លីបង់ Najib Mikati អះអាងថា ការផ្ទុះនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពលីបង់៕

ដោយ៖ ឈាង​

ចុចអាន៖ ឧបករណ៍ទាក់ទង ផ្ទុះដំណាលគ្នាទូទាំងប្រទេសលីបង់ ស្លាប់និងរបួសមនុស្សជិត ៣ ០០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម