ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងបង់ក្លាដែសទាមទារការបោះឆ្នោតថ្មីឱ្យបានឆាប់ ប៉ុន្តែរដ្ឋាភិបាលបណ្តោះអាសន្នធ្វើហី
សកម្មជននិងមេដឹកនាំគណបក្សជាតិនិយមបង់ក្លាដែសរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារក្នុងរដ្ឋធានីដាកា (Dhaka) ដើម្បីទាមទារឱ្យមានការផ្លាស់ប្តូរប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត ខណៈដែលរដ្ឋាភិបាលបណ្តោះអាសន្នមិនទាន់បានកំណត់ពេលវេលាបោះឆ្នោតថ្មីនៅឡើយ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៨ខែកញ្ញានេះ។

ក្រុមអ្នកគាំទ្របានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការកណ្តាលបក្ស BNP ក្នុងទីក្រុងដាកាជាកន្លែងដែលពួកគេបានស្រែកពាក្យស្លោកទាមទារឱ្យមានការរៀបចំការបោះឆ្នោតជាថ្មី។ រដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយម្ចាស់ជ័យលាភីណូបែល លោក Muhammad Yunus បានដាក់ចេញនូវផែនការមួយចំនួនដើម្បីធ្វើកំណែទម្រង់វិស័យផ្សេងៗរបស់ប្រទេស ចាប់ពីគណៈកម្មការរៀបចំការបោះឆ្នោត រហូតដល់ស្ថាប័នហិរញ្ញវត្ថុ។ ប៉ុន្តែគណបក្សនយោបាយធំៗ រួមទាំងបក្ស BNP ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Khaleda Zia ចង់បានការបោះឆ្នោតថ្មីក្នុងពេលឆាប់ៗនេះ។
គួររម្លឹកថា លោក Yunus បានឡើងកាន់តំណែង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានភៀសខ្លួនចេញពីប្រទេសក្នុងអំឡុងពេលនៃការបះបោរដ៏ធំមួយកាលពីខែមុន ដែលបញ្ចប់ការកាន់អំណាចរយៈពេល១៥ឆ្នាំ។ ការតវ៉ាបានចាប់ផ្តើមក្នុងខែកក្កដា ហើយបានក្លាយទៅជាចលនាប្រឆាំងរដ្ឋាភិបាល ដែលធ្វើឲ្យ Hasina បានរស់នៅក្នុងប្រទេសឥណ្ឌាតាំងពីពេលនោះមក។
ជាមួយគ្នានេះយោធាដ៏មានឥទ្ធិពលរបស់ប្រទេសក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការដំណើរការរដ្ឋបាល ដែលប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងភាពចលាចលរបស់កម្មករនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ច្បាប់ និង សណ្តាប់ធ្នាប់មិនស្ថិតស្ថេរ និងសេដ្ឋកិច្ចមិនមានភាពប្រាកដប្រជា។ នៅក្នុងសុន្ទរកថា នាពេលថ្មីៗនេះ លោក Yunus មិនបានរៀបរាប់ថាតើនៅពេលណាដែលការបោះឆ្នោតជាតិថ្មីនឹងត្រូវធ្វើឡើងនោះទេ ហើយថាពួកគេនឹងបន្តកាន់អំណាចដរាបណាប្រជាជនចង់ឱ្យពួកគេបន្ត។

បើទោះបី បក្ស BNP ដំបូងឡើយទាមទារឱ្យមានការបោះឆ្នោតក្នុងរយៈពេលបីខែ ប៉ុន្តែក្រោយមកបាននិយាយថា ខ្លួនចង់ទុកពេលរដ្ឋាភិបាលបណ្តោះអាសន្នសម្រាប់កំណែទម្រង់។ ចំណែកគណបក្ស Jamaat-e-Islami ឥស្លាមដ៏សំខាន់របស់ប្រទេស ដែលធ្លាប់ជាដៃគូសម្ព័ន្ធភាពជាផ្លូវការនៅក្រោមគណបក្សរបស់ Zia ក៏ចង់ផ្តល់ពេលវេលាដល់រដ្ឋាភិបាលដឹកនាំដោយ Yunus មុនពេលបោះឆ្នោតផងដែរ។
បន្ទាប់ពីការទម្លាក់លោកស្រី Sheikh Hasina ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០០៩ស្ថានភាពនៅក្នុងប្រទេសបង់ក្លាដែសបានបន្តវិវឌ្ឍ ដោយមានការប្រកួតប្រជែងជាបន្តបន្ទាប់ ហើយការបណ្តេញលោកស្រី Sheikh Hasina បានកត់សម្គាល់ចំណុចរបត់ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដោយបានផ្លាស់ប្តូរទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួននៅក្នុងប៉ុន្មានឆ្នាំបន្ទាប់៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ