Connect with us

ព័ត៌មានអន្ដរជាតិ

​ក្រោយ​រងគ្រោះ​ទឹកជំនន់​ផ្តាច់ផ្តិល ថៃ​រុះរើក្បាល​​រូបសំណាក​​ជន​ជាតិដើម​​​​​​ពីដងទន្លេ​ទៅ​តម្កល់​នៅ​សារមន្ទីរ​វិញ

បានផុស

នៅ

អាជ្ញាធរ​ថៃ​​​បាន​​រុះ​រើ​​​​រូប​សំណាក​​​នៃក្បាលស្ត្រីជនជាតិដើមភាគតិចម្នាក់​​​ចេញ​ពី​ដង​ទន្លេ​​​ Mae Sai ក្នុង​ស្រុក Mae Sai នៃ​ខេត្តឈៀង​រ៉ៃ ទៅ​តម្កល់​នៅ​​ក្នុង​សារមន្ទីរវិញ ​ក្រោយ​ស្រុក​ម៉ៃសៃ​ (Mae Sai) ទទួ​ល​រង​ទឹកជំនន់រហ័ស​​​ដ៏ខ្លាំង​បំផុត​មិនធ្លាប់​មាន​កាល​សប្តាហ៍មុន​ដោយសារឥទ្ធិពល​ព្យុះ​ Yagi ខណៈអ្នក​លេង​បណ្តាញសង្គម​ខ្លះថា ការ​រុះ​រើ​ចេញ​កន្លងមក គឺជាដើម​ចម​នៃ​​ទឹកជំនន់​ដ៏ខ្លាំង​នោះ។​

រូប​សំណាក​​នៃ​ក្បាល​ស្ត្រី​​ជន​ជាតិដើម​ភាគតិច​​ក្នុង​ស្រុកម៉ែសៃ​​ក្នុងខេត្តឈៀងរ៉ៃ​។​ Khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​សារព័ត៌មាន​ថៃដែលថត​បានរូប​ភាព​​​នៃ​ការ​រុះ​រើ​​រូប​សំណាក​​នេះ បាន​លើក​ឡើង​ថា អ្នក​និយម​លេង​អ៊ីនធឺណិត ​បាន​និយាយ​ថា ការ​រុះ​រើ​​រូប​សំណាក​ដែល​គេ​ស្គាល់​ថា​ជា «ព្រះនាង​​ម៉ែ​សៃ (Angel of Maesai)​ ចេញ​ពីកន្លែងដើម​ទៅ​​​​តម្កល់​ក្នុងទីសាធារណៈ​នៅ​ជិត​មាត់​ទន្លេ​​ គឺ​ជា​ប្រផ្នូល​អាក្រក់ ព្រោះ «​មាន​តែ​ក្បាល​និង​គ្មាន​តួខ្លួន» ដែល​បណ្តាលឱ្យមានទឹកជំនន់​រហ័ស​​ដ៏ធំនៅក្នុងស្រុក Mae Sai ខេត្តឈៀងរ៉ៃ​​កាលពីសប្តាហ៍មុន។

​ទោះបីជា​​បែបនេះ​ក្តី វិចិត្រករ​នៅ​ខេត្តឈៀងរ៉ៃ​ ដ៏ល្បីល្បាញ លោក Chalermchai Ksitpipat ត្រូវ​បាន​សារ​​​ព័ត៌មានថៃ Khaosod បានស្រង់​សម្តី​ដូច​និយាយថា៖‍«ប្រទេសនេះឆ្កួត»​ ពី​ព្រោះ​តែមនុស្សមួយចំនួនជឿលើអបិយជំនឿបែបនេះ ហើយបានបញ្ជាឱ្យស្នាដៃសិល្បៈ​នេះ​​វិល​ត្រឡប់ទៅសារមន្ទីរសិល្បៈសហសម័យឈៀងរ៉ៃ​​វិញ។

​ប្រទេសថៃ​​មានគ្រួសារ​​ប្រមាណ​​៣០០០០​បាននិង​កំពុង​រង​ផល​ប៉ះពាល់​​ដោយសារ​ទឹកជំនន់​​រហ័ស​​ក្នុង​ខេត្ត​ចំនួន​១២​ទូទាំង​ប្រទេស ខណៈខេត្តឈៀងរ៉ៃ ខេត្តឈៀងម៉ៃ និង​ខេត្ត​ខ្លះទៀត​នៅ​ភាគឦសាន្ត​ទទួលរង​គ្រោះថ្នាក់​ខ្លាំង​បំផុត​​​កាល​ពីសប្តាហ៍​មុន។ ប៉ុន្តែ​ឥទ្ធិពល​ខ្យល់​ព្យុះ​នៅ​មិនទាន់​ឆ្លង​ផុតនៅឡើយ​ទេ ដោយ​ព្យុះ​ត្រូពិក​ថ្មីៗ​គ្រោង​នឹងមានឥទ្ធិពល​ដ៏ឆាប់​រហ័ស​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម