ព័ត៌មានអន្ដរជាតិ
Reuters៖ អ៊ីស្រាអែលជាអ្នកនៅពីក្រោយការបំផ្ទុះឧបករណ៍ទាក់ទងក្រុមហេសបូឡាចំនួន៥០០០គ្រឿង
ប្រភពសន្តិសុខលីបង់ជាន់ខ្ពស់ និងប្រភពមួយផ្សេងទៀត បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល បានលួចបង្កប់គ្រឿងផ្ទុះនៅខាងក្នុងឧបករណ៍ទាក់ទង (Pager) ចំនួន៥ពាន់គ្រឿងរបស់ក្រុមហេសបូឡានៃប្រទេសលីបង់អស់រយៈពេលជាច្រើនខែមកហើយ មុនការបំផ្ទុះទ្រង់ទ្រាយធំកាលពីរសៀលថ្ងៃទី១៧ខែកញ្ញា។
ហេតុការណ៍បំផ្ទុះនៅសឹងទូទាំងប្រទេសលីបង់ ដែលមិនធ្លាប់មានពីមុនមក បានសម្លាប់មនុស្សចំនួន៩នាក់ និងរបួសជិត៣០០០នាក់ផ្សេងទៀត ដោយក្នុងនោះមានទាំងក្រុមសកម្មប្រយុទ្ធហេសបូឡា និងបេសកជនអ៊ីរ៉ង់ប្រចាំរដ្ឋធានីបេរូតផងដែរ។
ប្រភពសន្តិសុខរបស់ប្រទេសលីបង់ បាននិយាយថា ឧបករណ៍ទាក់ទង Pager ទាំងនោះគឺទិញមកពីក្រុមហ៊ុន Gold Apollo ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនមិនបានផលិតឧបករណ៍នេះទេ ដោយវាត្រូវបានផលិតដោយក្រុមហ៊ុនអឺរ៉ុបមួយដែលមានសិទ្ធិប្រើប្រាស់ម៉ាករបស់ខ្លួន។
ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសប្តេជ្ញាសងសឹកអ៊ីស្រាអែលចំពោះឧប្បត្តិហេតុនេះ។ យ៉ាងណា យោធាអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការបំផ្ទុះនោះទេ។
ប្រភពជាច្រើនបានប្រាប់ Reuters ថាផែនការនេះហាក់ដូចជាមានរយៈពេលជាច្រើនខែមុនពេលធ្វើប្រតិបត្តិការ។
ប្រភពសន្តិសុខលីបង់ជាន់ខ្ពស់ បានរៀបរាប់ថា ក្រុមហេសបូឡាបានបញ្ជាទិញឧបករណ៍ទាក់ទងសរុបចំនួន៥ពាន់គ្រឿងពីក្រុមហ៊ុន Gold Apollo ដែលប្រភពជាច្រើនបានអះអាងថាឧបករណ៍ទាំងនោះត្រូវបាននាំចូលទៅក្នុងប្រទេសលីបង់កាលពីដើមឆ្នាំ២០២៤។
ស្ថាបនិកក្រុមហ៊ុន Gold Apollo លោក Hsu Ching-Kuang បានរៀបរាប់ថា ឧបករណ៍ទាក់ទងដែលផ្ទុះនេះ ត្រូវបានផលិតដោយក្រុមហ៊ុនអឺរ៉ុបមួយ ដែលមានសិទ្ធិប្រើប្រាស់យីហោរបស់ក្រុមហ៊ុនលោក ហើយមានមូលដ្ឋាននៅទីក្រុងតៃប៉ិ តែលោកមិនបានបញ្ជាក់អំពីឈ្មោះក្រុមហ៊ុននោះភ្លាមៗទេ។
ប្រភពចំនួន២ដែលស្និទ្ធនឹងក្រុមហេសបូឡា បានឲ្យ Reuters ដឹងថា ក្រុមហេសបូឡាប្រើប្រាស់ឧបករណ៍ទាក់ទង Pager នេះជាមធ្យោបាយទំនាក់ទំនងបច្ចេកវិទ្យាទាប ដោយហេតុចង់គេចពីការតាមដានទីតាំងរបស់អ៊ីស្រាអែល។
ប៉ុន្តែប្រភពជាន់ខ្ពស់លីបង់ បានប្រាប់ថា ឧបករណ៍ទាំងនោះនៅតែត្រូវទីភ្នាក់ងារចារកម្មអ៊ីស្រាអែលលួចបង្កប់គ្រឿងផ្ទុះបានដដែលតាំងពីនៅរោងចក្រផលិតមកម៉្លេះ ហើយបើទោះប្រើឧបករណ៍ស្កែនឬឆែកមើល ក៏មិនអាចរកឃើញបានឡើយ។
ប្រភពបានបន្តថា ឧបករណ៍ទាក់ទងចំនួន៣០០០គ្រឿងបានផ្ទុះឡើងដំណាលគ្នា នៅពេលដែលមានកូដបញ្ជូនទៅកាន់ឧបករណ៍ទាំងនោះ។
ប្រភពសន្តិសុខមួយផ្សេងទៀត បានប្រាប់ Reuters ថា គ្រឿងផ្ទុះមានចំនួនរហូតដល់ទៅ៣ក្រាម ដែលត្រូវបានបង្កប់នៅក្នុងឧបករណ៍ Pager ហើយ «មិនត្រូវបានរកឃើញ» ទោះក្រុមហេសបូឡាប្រើប្រាស់វាអស់រយៈពេលជាច្រើនខែមកហើយ។
សូមបញ្ជាក់ជាថ្មី មនុស្សចំនួន៩នាក់ ត្រូវស្លាប់ និងជិត៣ ០០០នាក់រងរបួសនៅលីបង់ ខណៈឧបករណ៍ទាក់ទង ឬប៉េកឺ (Pager) ដែលប្រើដោយក្រុមហេសបូឡា ផ្ទុះដំណាលគ្នា សឹងទូទាំងប្រទេស ហើយក្រោយហេតុការណ៍នេះ ចលនាប្រដាប់អាវុធសម្ព័ន្ធអ៊ីរ៉ង់ បានប្រកាសសងសឹកអ៊ីស្រាអែល ដោយមិនប្រណីដៃ។
ត្បិតតែ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវក៏ពិតមែន ប៉ុន្តែលីបង់ និងក្រុមហេសបូឡា បានចង្អុលចំមុខទៅអ៊ីស្រាអែល ដោយលោកនាយករដ្ឋមន្ត្រីលីបង់ Najib Mikati អះអាងថា ការផ្ទុះនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពលីបង់៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក ប្រកាសមិនជាប់ពាក់ព័ន្ធនឹងរឿងបំផ្ទុះឧបករណ៍ទាក់ទងដំណាលគ្នានៅទូទាំងលីបង់

-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក